• 2017-07-04 08:29:19
  • ព័ត៌មាន

អបអរ! ថ្ងៃនេះជាខួប​អាពាហ៍ពិពាហ៍ ១៨​ឆ្នាំ ​របស់ David Beckham និង​ Victoria

  • 2017-07-04 08:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​ David និង​ Victoria Beckham បាន​ចាប់​ដៃ​គ្នា​សាង​សុភមង្គល​គ្រួសារ​អស់​រយៈ​ពេល​ជិត​​ ២០​ឆ្នាំ​ហើយ​ ហើយ​ថ្ងៃ​នេះ​ គឺ​ជា​ខួប​ ១៨​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ទាំង​២។

រំឭក​ទៅ​ថ្ងៃ​ដំបូង​ដែល​ David និង​ Victoria បាន​ជួប​គ្នា​ដំបូង​ គឺ​នៅ​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​បែប​សប្បុរស​ធម៌​មួយ​ កាល​ពី​ឆ្នាំ​ ១៩៩៧ ក្រោយ​មក​ ១​ឆ្នាំ​ពួកគេ​ក៏​បាន​ប្រកាស​ពី​ថ្ងៃ​ភ្ជាប់​ពាក្យ​តែ​ម្ដង។ នៅ​ឆ្នាំ​ ១៩៩៩​ គូស្នេហ៍​ទាំង​ ២​ក៏​បាន​រៀបការ​ជាមួយ​គ្នា។

មក​ទល់​ពេល​បច្ចុប្បន្ន​ ប្ដី​ប្រពន្ធ​គូ​នេះ​ ទទួល​បាន​កូន​ប្រុស​ស្រី​គួរ​ឲ្យ​ស្រលាញ់​ ចំនួន​ ៤​នាក់។ អ្វី​ដែល​មហាជន​ចាប់​អារម្មណ៍​មក​លើ​គូ​ស្នេហ៍​នេះ​ ក្រៅ​ពី​សុភមង្គល​ និង​ក្ដី​ស្រលាញ់​ដែល​មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​មិន​ចេះ​រីង​ស្ងួត​នោះ​ គឺ​ម៉ូដ​សំលៀក​បំពាក់​ដែល​ពួកគេ​តែង​ស្លៀក​ចេញ​ក្រៅ​ម្ដងៗ។ ចំពោះ​ David ថ្វី​ត្បិត​តែ​ជា​អតីត​កីឡាករ​បាល់ទាត់​ តែ​លោក​តែង​បង្ហាញ​នូវ​ម៉ូដ​ទាន់​សម័យ​ ព្រោះ​មាន​ភរិយា​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ជំនាញ ហើយ​ពួកគេ​តែង​កាន់ដៃ​គ្នា​ចូលរួម​កម្មវិធី​ជា​ច្រើន​កម្រ​អវត្តមាន​ម្នាក់​ណាស់។ ប្ដី​ប្រពន្ធគូស្នេហ៍​តារា​គូនេះ សាង​ក្ដីសុខ​រួម​គ្នា​ ជាមួយ​កូនៗ ៤​នាក់ យ៉ាង​មាន​សុភមង្គល ហើយ​ត្រូវបាន​ចាត់ទុក​ថា​ជាគ្រួសារ​គំរូ​មួយ​ដែរ ក្នុង​ចង្កោម​សិល្បៈ៕

ចុចអាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម