- 2017-07-06 05:54:46
- ព័ត៌មាន
ព្រោះតែរឿងអ៊ីចឹងបានអតីតគូស្នេហ៍ នៅ ស៊ីនឿន ស្គមជាងមុន
- 2017-07-06 05:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែរឿងអ៊ីចឹងបានអតីតគូស្នេហ៍ នៅ ស៊ីនឿន ស្គមជាងមុន
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះអតីតគូស្នេហ៍ នៅ ស៊ីនឿន កញ្ញា សុផា លីនដា ហាក់មានរូបរាងស្គមជាងមុន រហូតធ្វើឲ្យមហាជនមួយចំនួនលួចខ្សឹបខ្សៀវថា តារាសម្ដែងស្រីរូបនេះមានបញ្ហាអ្វីទើបនាងមានរូបរាងស្គមបែបនេះ។
ចុចអាន៖រឿងរ៉ាវ សុផា លីនដា និង នៅ ស៊ីនឿន
មូលហេតុដែល សុផា លីនដា មានរូបកាយស្គមជាងមុននេះដោយសារតែនាងមានជំងឺធ្វើឲ្យទទួលទានអាហារមិនសូវបាន និងគេងមិនលក់នៅពេលយប់។ "ខ្ញុំឈឺអត់សូវស្រួលខ្លួនដូចមុនទេ ដោយសារតែបារម្ភពីសុខភាពប៉ា ព្រោះពេលនេះប៉ាគាត់ឈឺ ដូច្នេះខ្ញុំត្រូវមើលថែគាត់ មួយវិញទៀតរវល់ជាប់ថតអញ្ចឹងអត់សូវមានពេលសម្រាកគ្រប់គ្រាន់បានទើបធ្វើឲ្យខ្ញុំមានជំងឺខ្វះជាតិស្ករ"។ សុផា លីនដា ថ្លែងមកកាន់ Sabay ។
សុផា លីនដា បន្ថែម ថា ពីមុននាងមានទម្ងន់ ៤៦ គីឡូ តែពេលនេះនៅសល់តែ ៤៤ គីឡូទេ។ ទោះបីជាទម្ងន់ស្រកចុះអស់ ២គីឡូក្ដី ក៏តារាសម្ដែងស្រីរូបនេះគ្មានការព្រួយបារម្ភអ្វីដែរ ព្រោះបើសិនជាមានពេលសម្រាក និងទទួលទានគ្រប់គ្រាន់ដូចមុនគីឡូរបស់នាងនឹងវិលមកសភាពដើមវិញហើយ៕
ចុចអាន៖តារាចម្រៀង និងសម្ដែង ១៣រូប ធ្លាប់ទទួលរងព័ត៌មានអាស្រូវស្រឡាញ់ភេទដូចគ្នា