• 2017-07-07 03:00:54
  • ព័ត៌មាន

បោះឆ្នោត​ព្រឹក​នេះ តើអ្នក​ណា​​នឹង​ជាប់​ជា "ប្រធាន​សមាគម​​សិល្បករ​ខ្មែរ​" អាណត្តិ​ថ្មី?

  • 2017-07-07 03:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ព្រឹត្តិការណ៍​ដ៏​មួយ​ក្នុង​វិស័យ​សិល្បៈ​ ដែល​ព្រឹក​នេះ​ សមាគម​​សិល្បករ​ខ្មែរ កំពុង​ធ្វើ​កម្មវិធី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ទី៥។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតីត "​ប្រធាន​សមាគម​​សិល្បករ​ខ្មែរ​" អាណត្តិ​ទី​៤​ លោក សុះ ម៉ាត់ បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​ឈរ​ឈ្មោះ​ជា​តំណាង​ចំនួន​៣​រូប ក្នុង​នោះ​មាន៖

អ្នក​នាង ចន ច័ន្ទលក្ខិណា សព្វ​ថ្ងៃ​ជា​ប្រធាន​ "សមាគមមិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម"

លោក អៀង ស៊ីធុល ដែល​ជា​អតីតប្រធាន​សមាគម​​សិល្បករ​ខ្មែរ​ នេះ​​

ឧកញ៉ា កុយ ស៊ីឌឿន សព្វ​ថ្ងៃ​ជា​តំណាង​ពី​ក្រុម "គ្រួសារ​តារា​កម្ពុជា"​​ ​

រូបភាព FB

ព្រឹត្តិការណ៍​បោះ​ឆ្នោត​កំពុង​ដំណើរ​ការ​នៅ​ព្រឹក​នេះ​ហើយ​ដែល​មាន ឯកឧត្ដម​ ខៀវ កាញ្ញារីទ្ធ ឯកឧត្ដម​ ម៉ៅ អាយុទ្ធ ឯកឧត្ដម​ នរៈសត្យា ចូល​រួម​ជា​កិត្តិយស និងមាន​សិល្បករសិល្បៈ​ការនី​ជា​ច្រើន​ចូល​រួម​បោះ​ឆ្នោត​នៅ​ភោជនីយដ្ឋាន​ ស្ទឹងមាស៕

អត្ថបទ៖ សុខណា

រាយការណ៍៖ ឆុង ស៊ីណាន

មតិយោបល់