• 2017-07-13 02:36:47
  • ជីវិតតារា

នីតា​ វរវង្ស​ គ្រប់​យ៉ាង​បាន​ត្រឹម​តែ​សោក​ស្ដាយ​

  • 2017-07-13 02:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ជាប់​​​រវល់​ថត​រឿង​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ ​និង​ផលិតកម្ម​មួយ​ផ្សេង​ទៀត​បាន​​ធ្វើ​ឲ្យ​ នីតា វរវង្ស​ ជ្រុះ​បាត់​២​រឿង​ និង​ថត​ MV ជា​ច្រើន​បទ​​។

នីតា វរវង្ស បាន​ឲ្យ​ដឹង​ថា​ នាង​ពិត​ជា​សោក​ស្ដាយ​​ខ្លាំង​​ណាស់​ ចំពោះ​​​បណ្ដា​ផលិតកម្ម​មួយ​ចំនួន​ បាន​ទាក់​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ភាគ-​ខ្នាត​ធំ​ និង MV ​​បទ​ចម្រៀង​​ តែ​​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​​ទទួល​ថត​ ព្រោះ​ជាប់​រវល់​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ជាង​៣​ខែ​ទើប​ចប់​ទៅ​តាម​កុង​ត្រា​។

“​៣​រឿង​ហើយ​ដែល​​​ខ្ញុំ​លុប​ចោល​មិន​ទទួល​ថត​ ព្រោះ​ខ្ញុំ​​បាន​កុង​ត្រា​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ បី​ខែ​កន្លះ​​ និង​ថត​ឲ្យ​ផលិត​កម្ម​ផ្សេង​ទៀត​បាន​១​រឿង​​ដែរ​ ក្រៅ​ពី​ថត​រឿង​ប្អូន​ក៏​បាន​លុប​ចោល​គម្រោង​ថត​ MV ចោល​ដែរ​បង​ ខ្ញុំ​ពិត​ជា​សោក​​ស្ដាយ​ខ្លាំង​​ណាស់​ខ្លួន​១​មិន​អាច​បែង​ចែក​ទៅ​ថត​ច្រើន​រឿង​បាន​ទេ​"។ តួ​អង្គ​កាច​ឆ្នាស​ឆ្នើម​ក្នុង​រឿង​ "ហង្ស​បាក់​ស្លាប​"ថ្លែង​។

គួរ​បញ្ជាក់​ថា​រឿង​ដែល​ នីតា វរវង្ស ធ្លាប់​សម្ដែង​កន្លងមក​មាន​ដូច​ជា​រឿង "ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា" “ហង្ស​បាក់​ស្លាប​" “នាង​នាថ​បាត់​ដំបង​" “ស្នេហា​ចាំ​ជាតិ​" និង​រឿង​ចុង​ក្រោយ​ដែល​នាង​ថត​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ "នេះ​ឬ​ជីវិត​"៕​​​​

ចុចអាន៖ជុំវិញតារាជាតិ

ចុចអាន៖ជុំវិញ នីតា វរវង្ស

ចុចអាន៖តារាថៃ​ ១០រូបនេះ មាន​​សាច់ដុំ​ទ្រូង​ស្អាត​ជាង​គេបំផុតប្រចាំប្រទេស

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម