• 2017-07-18 02:31:15
  • ជីវិតតារា

ខួប​កំណើត​លើក​ទី៣​ ហ៊ិន លីដា​​ ធ្វើ​តាម​ការ​រំអុក​​​របស់​មិត្តភ័ក្ដិ​​​

  • 2017-07-18 02:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​២​ ហ៊ិន លីដា បាន​ធ្វើ​ខួប​កំណើត​របស់​ខ្លួន​លើក​ទី៣ កាល​ពី​យប់​មិញ​​​​ នៅ​វីហ្រ្វេន​កោះ​ពេជ្រ តាម​ការ​ស្នើ​សុំ​ពីសំណាក់​មិត្តភ័ក្ដិ​ដែល​ជិតដិត​។

ហ៊ិន លីដា បាន​លើក​ឡើង​ ថា៖ "​ខ្ញុំ​គ្មាន​បំណង​ធ្វើ​ខួប​កំណើត​ទេ​ នៅ​ក្នុង​ឆ្នាំ​នេះ​បង​​តែ​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​មួយ​ចំនួន​ចេះ​ តែ​រំអុក​ខ្ញុំ​ថា​ ​ធ្វើ​ខួប​កំណើត​ទៅ​បាន​សប្បាយ​ទាំង​អស់​គ្នា បើ​​មិន​ធ្វើ​ម៉េច​នឹង​បាន​ជួប​ជុំ​មិត្តភ័ក្ដិ មួយ​ឆ្នាំ​មាន​តែម្ដង​​គួរ​តែ​ធ្វើ​ ហើយ​ខ្ញុំ​​ក៏​សម្រេច​ធ្វើ​ខួប​លើក​ទី៣​ នេះ​តែម្ដង​ទៅ​"។

គួរ​បញ្ជាក់​ថា​ ខួប​កំណើត​គម្រប់​អាយុ​១៨ ឆ្នាំ​របស់ ហ៊ិន លីនដា មាន​ការ​ចូល​រួម​ពីសំណាក់​មិត្ត​ភក្តិ​សិល្បៈ​ និង​និង​ក្រៅ​សិល្បៈ​ជា​ច្រើន​នាក់​ផង​ដែរ​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់