• 2017-07-19 08:57:02
  • ជីវិតតារា

លី ម៉ារីណា សប្បាយ​ចិត្ត​ដល់​ថ្នាក់គេង​មិន​លក់

  • 2017-07-19 08:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ត្រឡប់​ចូល​សិល្បៈ​វិញ​ភ្លាម​ ពិធី​ការិនី​​រូប​ស្រស់​សម្រស់​ក្មេង​ជាង​វ័យ អ្នក​នាង លី ម៉ារីណា បាន​ប្រាប់​ថា​នាង​​ពិត​ជា​សប្បាយ​ចិត្ត​ រហូត​គេង​មិន​លក់​​ដោយ​សា​រការ​ងារ​សិល្បៈ។

បន្ទាប់​ពី​សម្រាក​ពី​ការងារ​សិល្បៈ​មួយ​រយៈ​មក​ តារា​សម្ដែង​វ័យ៣៧​ឆ្នាំ​រូប​​នេះ​ បាន​ឈាន​ជើង​ចូល​សិល្បៈ​ជាថ្មី​ ឃើញ​ថា​ទីផ្សារ​សិល្បៈ​សម្រាប់​នាង​នៅ​តែ​សម្បូរ សឹង​តែ​រក​ពេល​សម្រាក​មិន​បាន។

“សម្រាប់​បង​ផ្ទាល់​គឺ​គេង​អត់​លក់​ទេ ​សប្បាយ​ចិត្ត​ពេក គ្រាន់​តែ​បង​ចូល​សិល្បៈ​ភ្លាម​ក៏​មាន​ទី​ផ្សារ​ ហើយ​បង​ក៏​សប្បាយ​ចិត្ត​ ដែល​ទស្សនិកជន​​​​នៅ​តែ​គាំ​ទ្រ​បង។ ការងារ​សិល្បៈ​បង​មមាញ​ញឹក​មែន​ទែន បង​ទទួល​រឿង​ដល់​ទៅ​២ មាន​រឿង​ពស់​កេង​កង និង​រឿង​មួយ​ទៀត ហើយ​ធ្វើ​ពិធី​ការិនី​​ផ្សាយ​ផ្ទាល់​ផង​ពិធី​ការិនី​ថត​ប្រចាំ​សប្ដាហ៍​ផង”។

អ្នកនាង ចន ច័ន្ទលកល្ខិណា និង លី ម៉ារីណា

អ្វីដែល​គួរឲ្យ​ចាប់​អារម្មណ៍ ពេលឈាន​​ជើង​​ចូល​​សិល្បៈ​​ជាថ្មី​នេះ អ្នកនាង លីម៉ារីណា បាន​ផ្លាស់​ប្តូរ​ស្ទីល​តែង​ខ្លួន​ស៊ីវិលបែប​នារី​សម័យ​ថ្មី និង​កាត់​សក់​ខ្លី​ថែម​ទៀត​ផង៕

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់
អត្ថបទពេញនិយម