• 2017-07-23 06:37:58
  • ជីវិតតារា

រតនៈ ពិសី សប្បាយ​ចិត្ត​ក្រោយ​ហក់​ចូល​ទ្រនំ​ថ្មី

  • 2017-07-23 06:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​រយៈ​ពេល​ខ្លី​ ក្រោយ​លា​ឈប់​ពី​ផលិតកម្ម​ បុត្រា ដែល​ជា​ទ្រនំ​ចាស់ តារា​ចម្រៀង​និយមបង្អួត​ភាព​សិច​ស៊ី រតនៈ ពិសី បាន​ហក់​ចូល​ទ្រនំ​ថ្មី​ គឺផលិតកម្ម​ន ថោន ​ក្នុង​នាម​ជា​តួ​សម្ដែង​។

មិន​ត្រឹម​តែ​បង្ហាញ​មុខ ក្នុង​ឈុត​កំប្លែង​ខ្លីៗ​ និង​ចម្រៀង​ខារ៉ា​អូខេ​នោះ​ទេ ពិសី ក៏​កំពុង​ត្រៀម​ខ្លួន​ដើរ​តួ​ឯក​ផង​ដែរ ហើយ​រឿង​រ៉ាវ​ទាំង​នេះ​បាន​ធ្វើ​នាង​រឹត​តែ​សប្បាយ​រីករាយ​ខ្លាំង​ជាង​ខ្លាំង​ ព្រោះ​ខ្លួន​បាន​ទ្រនំ​ធំ​ជ្រក​ ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​កាន់​តែ​ល្បី​ឡើង ។

ស្រី​ស្អាត​រូប​នេះ និយាយ​ថា ព័ត៌មាន​ដែល​​ទម្លាយ​ខាង​លើ គឺ​ជា​ការ​ពិត ខណៈ​ដែល​នាង​ពិត​ជា​សប្បាយ​ចិត្ត សម្រាប់​ការ​ផ្ដល់​ឱកាស​ចូល​រួម​សម្ដែង​ក្នុង​ផលិតកម្មនេះ​។ នាង​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា នាង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ​ទោះ​បី​ជា​អាជីព​សម្ដែង​របស់​នាងហាក់​នៅ​មានក្មេង​ខ្ចី ​ជាង​អាជីព​ចម្រៀង​យ៉ាង​ណា​ក្ដី ពោល​គឺនាង​នឹង​ខិត​ខំ​​តាម​រយៈ​ការ​ណែ​នាំ​ខ្លះៗពី​អ្នក​ដឹក​នាំ បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​​ខ្លះ​ និង​ការ​បញ្ចេញ​ឲ្យ​អស់​ពី​លទ្ធភាពដែល​ខ្លួន​មាន ហើយ​នាង​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន។

តារា​ចម្រៀង​ស្រី​និយម​តែង​ខ្លួន​សិចស៊ី បន្ថែម​ទៀត​ថាពេល​នេះ​​កំពុង​សម្ដែង​រឿង​ខ្លីៗ​ឲ្យ​ផលិតកម្ម ថោន ហើយ​តាម​រយៈ​ការងារនេះ​ទៀត​សោត​គឺ​មាន​ភាព​រលូន​ទៅ​មុខ​ល្អ​។ "អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត គឺ​អ្នក​ដឹក​នាំ​សម្ដែងក្នុង​ផលិតកម្ម​បានសន្យាថា នឹង​ឲ្យ​នាង​ខ្ញុំសម្ដែង​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ដ​ថ្មី ដើម្បី​ចាក់​បញ្ចាំង ក្នុង​ស្ថានីយ​ទូរទស្សន៍ ថោន ក្នុង​ពេល​ខាង​មុខនេះ"។ ពីសី​ ថ្លែង។

ដោយ​មាន​រាង​តូច​ច្រឡឹង​សុដន់​ធំ​មូល​ក្បំ ​ស្រី​ស្រស់​បាន​បន្ដ​ទៀត​ថា​៖ "​ចំពោះ​ការងារ​ជា​តារា​ចម្រៀង​វិញ​ បើ​សិន​ជា​មា​ន​ឱកាស​ បាន​ចូល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន​គឺ​ខ្ញុំ​រឹត​តែ​សប្បាយ​រីករាយ​ខ្លាំង​ជាង​នេះ ព្រោះ​តែ​បាន​ទ្រនំ​ធំ​ជ្រក ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​កាន់​តែ​ខ្លាំង​ បន្ថែម​ទៀត"៕

ប្រភព៖ Looking Today អត្ថបទ៖ looking today

មតិយោបល់
អត្ថបទពេញនិយម