• 2017-07-23 06:46:55
  • ព័ត៌មាន

បវរ​កញ្ញា​មក​ពី​៨០​ប្រទេស​ជុំ​វិញ​ពិភព​លោក ត្រៀម​ប្រកួត​សម្រស់​​លើទឹក​ដី​កម្ពុជា

  • 2017-07-23 06:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​​​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ Himawari ​ព្រឹក​នេះ​ បានប្រកាស​ពី​ដំណើរ​ការ​រៀបចំ​កម្មវិធីប្រឡង​បវរ​កញ្ញាឯក​ពិភព​លោក Miss Global Organizaion ឆ្នាំ​២០១៧ ​ ជំនាន់​ថ្មី​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទឹក​ដី​កម្ពុជា​ផ្ទាល់​តែ​ម្ដង​។ ​

នេះ​ជា​លើក​ទី​៥​នៃ​ព្រឹត្តិការណ៍​ប្រឡង​បវរ​កញ្ញាឯក​ពិភព​លោក ​ដោយ​ឆ្នាំ​នេះ​មាន​ស្រី​ស្អាត​​មក​ពី​៨០​ប្រទេស​ជុំ​វិញ​ពិភពលោក​ចូល​រួម​ប្រកួត​​ប្រជែង​។ ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​​១៨​ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មាន​វត្ត​មាន​របស់ កញ្ញាឯក Angela Bonilla ជយលាភី Miss Global Organization2016 ជា​កិត្តិយស៕

អត្ថបទ៖ សុខណា

រាយការណ៍៖ Samedy

មតិយោបល់
អត្ថបទពេញនិយម