_medium.jpg)
- ច័ន្ទ, 24 កក្កដា 2017 23:15
- វីដេអូ
អតីតប្រធានសមាគមសិល្បករខ្មែរជំរុញឲ្យមានកម្មវិធី «អាណាចក្រតារា» ឡើងវិញ (វីដេអូ)
- ច័ន្ទ, 24 កក្កដា 2017 23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានសមាគមសិល្បករខ្មែរជំរុញឲ្យមានកម្មវិធី «អាណាចក្រតារា» ឡើងវិញ (វីដេអូ)
ចន្លោះមិនឃើញ
នៅក្នុងពិធីប្រគល់ត្រាជូនអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរថ្មី នៅព្រឹកម្សិលមិញនេះ លោក សុះ ម៉ាច អតីតប្រធានសមាគម បានជំរុញឲ្យប្រធានថ្មីទាក់ទងជាមួយស្ថាប័នសាមី ដើម្បីបង្កើតកម្មវិធីអាណាចក្រតារាឡើងវិញ។
លោក សុះ ម៉ាច បានថ្លែងដោយសំឡេងអួលដើមកថា លោកស្ដាយខ្លាំងបំផុតកម្មវិធី អាណាចក្រតារា ដែលបានជួយរកថវិកាដល់សមាគមសិល្បករខ្មែរ និងជួយលើកស្ទួយមុខមាត់សិល្បករ មិនគួរណាបាត់បង់ទៅដូច្នេះសោះ។ ការបាត់បង់នេះដោយសារតែចិត្តចង្អៀតចង្អល់របស់សិល្បករ និងបណ្ដាផលិតកម្មមួយចំនួន។
“ខ្ញុំបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sabay ថា មួយឆ្នាំយើងធ្វើកម្មវិធីអាណាចក្រតារាម្ដង ដើម្បីលើកតម្កើងសិល្បករខ្មែរ ឲ្យតម្លៃទៅលើអ្នកនិពន្ធ និងអ្នកដឹកនាំរឿង។ តែគួរឲ្យស្ដាយ ផលិតកម្ម និងសិល្បករមួយចំនួនមានចិត្តចង្អៀតចង្អល់ ថាគេធ្វើដើម្បីផលប្រយោជន៍។ ដូច្នេះខ្ញុំជំរុញឲ្យប្រធានសមាគមថ្មីទាក់ទងទៅ Sabay ដើម្បីបង្កើតអាណាចក្រតារាឡើងវិញ"។ នេះបើតាមលោក សុះ ម៉ាច បានមានប្រសាសន៍។
ក្រោយពីលោក សុះ ម៉ាច លើកឡើងដូច្នេះអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមថ្មី ក៏បានប្ដេជ្ញាចិត្តថា នឹងធ្វើការរឿងនេះ ដើម្បីបង្កើតកម្មវិធីអាណាចក្រតារាឡើងវិញ។
"អាណាចក្រតារា" គឺជាកម្មវិធីប្រគល់ពានរង្វាន់សិល្បករលេចធ្លោប្រចាំឆ្នាំ ដែលមានដូចជា តារាសម្ដែង តារាចម្រៀង ពិធីករ ពិធីការិនី អ្នកនិពន្ធ និង អ្នកដឹកនាំសម្ដែងជាដើម ដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៣ និង ២០១៤៕
ទស្សនាវីដេអូលម្អិតពីលោក សុះ ម៉ាច ខាងក្រោមនេះ
រំលឹកការសម្ដែងដ៏អស្ចារ្យរបស់កំពូលតារាចម្រៀង មាស សុខសោភា និង ខេមរៈ សេរីមន្ត ក្នុងកម្មវិធី អាណាចក្រតារា ២០១៣៖
ចុចអាន៖ចន ច័ន្ទលក្ខិណា បើកផលិតកម្មមួយភ្លែត បន្ទាប់ពីជាប់ជាប្រធានសមាគមសិល្បករខ្មែរ
ចុចអាន៖រកឃើញជយលាភីលេខ១ ប្រលងចម្រៀងភាសាជប៉ុនលើកទី៨
ចុចអាន៖យ៉េយ៉េ ទទួលស្គាល់ថាពីមុនខ្លួនជាខ្ទើយអត់តម្លៃ