• 2015-07-23 22:59:49
  • ព័ត៌មាន
សុះ ម៉ាច ដឹក​នាំ​សមាជិក យក​អំណោយ​ទៅ​ជូន​ព្រឹទ្ធាចារ្យ​សិល្បៈ ស៊ិន សាម៉ាដឹកឆូ សុះ ម៉ាច ដឹក​នាំ​សមាជិក យក​អំណោយ​ទៅ​ជូន​ព្រឹទ្ធាចារ្យ​សិល្បៈ ស៊ិន សាម៉...
  • 2015-07-23 22:59:49
  • ព័ត៌មាន

លោក សុះ ម៉ាច បាន​ដឹក​នាំ​សមាជិក​សមាគម​សិល្បករ​ខ្មែរ ១ ក្រុម​ទៅ​ដល់​ផ្ទះ​ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ ស៊ិន សាម៉ាដឹកឆូ ដើម្បី​សាក​សួរ​សុខ​ទុក្ខ និង ​នាំយក​ថវិកា​ជិត ២០០ ដុល្លារ​ប្រគល់​ជូន​លោក​យាយ​ សម្រួល​ភាព​ខ្វះខាត​ក្នុង​បច្ចុប្បន្ន។     នៅ​ក្នុង​ជំនួប​នោះ ប្រធាន​សមាគម​ខាង​លើ​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ ​ព្រោះ​កន្លង​មក​មិន​បាន​ទទួល​ដំណឹង​នេះ​ទេ ហើយ​ការ​គិត​គួរ​នៅ​តែ​មាន​សម្រាប់​អ្នក​សិល្បៈ​ទូទៅ។ លោក​បន្ត​ថា ទោះ​បី​ជា​សមាគម​មិន​មាន​លទ្ធភាព​ជួយ​ឱ្យ​បាន​ច្រើន​ជា​ដុំកំភួន ក៏​អាច​កៀរគរ​រក​សប្បុរសជន ដើម្បី​ជួយ​បន្តបន្ទាប់​ផង​ដែរ។   “ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច តេជោ លោក​បាន​មាន​ប្រសាសន៍​ថា សូម​ឱ្យ​នាំ​គ្នា​ថែរក្សា​សម្បត្តិ​មរតក​មនុស្ស​រស់។ គាត់​នេះ​ហើយ ជា​មរតក​មនុស្ស​រស់​នោះ"។ លោក​បន្ថែម​ថា សមាគម​សិល្បករ​ខ្មែរ​មិន​ដែល​ព្រងើយកន្តើយ ដោយ​មិន​ឈឺ​ឆ្អាល​ចំពោះ​ព្រឹទ្ធាចារ្យ​នោះ​ទេ ​ប៉ុន្តែ​ដោយ​សារ​បាត់​ដំណឹង​ឈឹង ទើប​តែ​បាន​ឃើញ​តាម​បណ្ដាញ​សង្គម​។   ជាមួយ​គ្នា​នោះ ឯកឧត្ដម កុយ ស៊ីដឿន ដែល​ទើប​ទទួល​តំណែង​ជា​អនុប្រធាន​សមាគម​សិល្បករ​ កាល​ពី​ពេល​ថ្មី​នេះ បាន​សម្ដែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​អតីត​នាដការី សាម៉ាដឹកឆូ។ លោក​ថា ការ​ជំនួយ​របស់​សមាគម​មិន​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​លោក​យាយ​ឱ្យ​ជា​សះស្បើយ​បាន​ទេ ប៉ុន្តែ​ជា​គំរូ ដើម្បី​បំផុស​ឱ្យ​មាន​ការ​ចូលរួម​បន្ថែម​ទៀត​ពី​សប្បុរសជន​នានា។   ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​រូប​នេះ ស្នើ​ដល់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិល្បករ​ចូល​និវត្តន៍ ដែល​មរតក​មនុស្ស​រស់ និង​ជួយ​ដល់​ពូក​គាត់។ អនុប្រធាន​រូប​នេះ​អះអាង​ថា លោក​នឹង​ព្យាយាម​អស់​លទ្ធភាព ដើម្បី​ជួយ​ដល់​សិល្បករ​វ័យ​ចំណាស់។ ចំណែក​សិល្បករ​ក្រោយ ក៏​គួរ​តែ​ចេះ​ជួយ​ដល់​សិល្បករ​ជំនាន់​មុន​ដែរ៕   https://youtu.be/iMGLMV9nuMY   អាន​អត្ថបទ៖  តារា​ខ្មែរ​ល្បី​ៗ ២-៣នាក់ រង​ធម៌​ក្ដៅ​របស់ Facebook អាន​អត្ថបទ៖  មើល​នេះ! សម្រស់​តារា​ស្រី​ថៃ​ទាំង ៥ រូប ធ្លាប់​មក​កម្ពុជា           អត្ថបទ៖ សំ ជំនាញ

  • 2015-07-23 22:59:49
  • ព័ត៌មាន
សុះ ម៉ាច ដឹក​នាំ​សមាជិក យក​អំណោយ​ទៅ​ជូន​ព្រឹទ្ធាចារ្យ​សិល្បៈ ស៊ិន សាម៉ាដឹកឆូ

អត្ថបទពេញនិយម