
- ច័ន្ទ, 16 មករា 2017 10:25
- ព័ត៌មាន
សុះ ម៉ាច ជួបទុក្ខធំ រសៀលនេះ
- ច័ន្ទ, 16 មករា 2017 10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុះ ម៉ាច ជួបទុក្ខធំ រសៀលនេះ
ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានជួបទុក្ខធំនៅថ្ងៃនេះ ដោយសារតែម្ដាយធំរបស់លោក ដែលត្រូវជាភរិយាដើម របស់ឪពុកលោកបានទទួលមរណភាពនៅម៉ោង៣រសៀលនេះ។
លោក សុះ ម៉ាច បានសរសេរលើបណ្ដាញសង្គមថា ខ្លួនមានទុក្ខជាទម្ងន់ដោយសារតែម្ដាយធំឈ្មោះ អ្នកម្តាយ សានម៉ៃសាម៉ាស ជនជាតិឥស្លាម ដែលជាភរិយាដើមរបស់ឪពុកខ្លួនលោក សុះ ម៉ាត់ បានទទួលមរណភាពកាលពីម៉ោង 3រសៀលដោយជរាពាធ។
លោកថា អ្នកស្រី សានម៉ៃសាម៉ាស គឺជាអ្នកនាងគុណទី២ បន្ទាប់ពីម្ដាយបង្កើតរបស់លោក។ បច្ចុប្បន្នសព បានតម្កល់នៅគេហដ្ឋាន ខាងត្បូងស្ពានជ្រោយចង្វាក្បែរវិហារអ៊ីស្លាមមុខដាច់៕
អត្ថបទ៖ ខុត សីហា