- 2017-07-24 09:14:51
- ជីវិតតារា
ចន ច័ន្ទលក្ខិណា ប្ដេជ្ញាក្រោយពីទទួលត្រាប្រធានសមាគមសិល្បករខ្មែរ
- 2017-07-24 09:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចន ច័ន្ទលក្ខិណា ប្ដេជ្ញាក្រោយពីទទួលត្រាប្រធានសមាគមសិល្បករខ្មែរ
ចន្លោះមិនឃើញ
បន្ទាប់ពីជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៥ អ្នកនាង ច័ន្ទលក្ខិណា បានទទួលត្រាពីអតីតប្រធានសមាគមលោក សុះ ម៉ាច ហើយកាលពីព្រឹកមិញនេះ។
ថ្លែងក្នុងពិធីប្រគល់ត្រាជូនដល់ប្រធានសមាគមសិល្បករខ្មែរថ្មី លោក សុះ ម៉ាច បានមានប្រសាសន៍ ថា ចាប់ពីថ្ងៃនេះទៅប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ ត្រូវបានដឹកនាំដោយ អ្នកនាង ចន ច័ន្ទលក្ខិណា តាមរយៈការបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ។
“ទោះបីជាខ្ញុំលែងមានឈ្មោះជាប្រធានសមាគមសិល្បករខ្មែរទៅហើយក្ដី តែខ្ញុំនៅជួយប្អូនស្រីលក្ខិណា ជានិច្ចប្រសិនបើគាត់ត្រូវការឲ្យខ្ញុំជួយ ដូច្នេះប្អូនស្រីមិនឯកោទេ មានរឿងអ្វីអាចរកខ្ញុំបានគ្រប់ពេល"។
ក្នុងឱកាសទទួលត្រាពីអតីតប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះលោក សុះ ម៉ាច ដោយបានប្ដេជ្ញាថា នឹងដឹកនាំសមាគមសិល្បករឲ្យឲ្យបានល្អ បែកចែកការងារដាច់ដោយឡែកពីគ្នា និងច្បាស់លាស់ មិនយកមកលាយឡំជាមួយរឿងផ្ទាល់ខ្លួនឡើយ។
“ខ្ញុំសូមអរគុណច្រើនបងប្រុស សុះ ម៉ាច ដែលបានប្រគល់ត្រាឲ្យនាងខ្ញុំ ក្លាយជាប្រធានសមាគមថ្មី ចាប់ពីថ្ងៃនេះទៅ។ ដូច្នេះខ្ញុំសន្យាថាខ្ញុំ នឹងដឹកនាំសមាគមសិល្បករខ្មែរឲ្យដើរទៅមុខ ព្រមទាំងពន្យល់សិល្បករឲ្យយល់ពីតម្លៃសមាគមសិល្បករខ្មែរ ដែលដឹកនាំដោយនាងខ្ញុំ"។
កម្មវិធីប្រគល់ត្រាជូនប្រធានសមាគមសិល្បករខ្មែរព្រឹកមិញនេះធ្វើឡើងនៅការិយាល័យសមាគម ដោយមានការចូលរួមពីប្រធានសមាគមទាំងថ្មី និងចាស់ ក្រុមប្រឹក្សាភិបាល ព្រមទាំងសិល្បករ ដែលជាសមាជិករបស់សមាគម៕