• 2017-07-25 09:45:42
  • ព័ត៌មាន

ក្ដៅៗ! អ្នក​ដឹកនាំ​រឿង "កំណត់​ហេតុ​នាង​នាថ" ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់

  • 2017-07-25 09:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​អ្នក​​ដឹកនាំ​រឿង​​ "កំណត់​ហេតុ​នាង​នាថ​" លោក ចាន់ណា រ៉ូណាន់ បាន​​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ដោយ​សារ​មាន​បញ្ហា​ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី។

អ្នកស្រី​ ចាន់ណា សុឃីម បាន​លើក​ឡើង​ថា​ពេល​នេះ​ប្អូន​ប្រុស​របស់​ខ្លួន​កំពុង​ស្តិត​នៅ​ក្នុង​ការ​តាមដាន​របស់​គ្រូពេទ្យ​នៅ​ឡើយ​សម្រាប់​លទ្ធផល​យ៉ាងណា​នោះ​មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​គ្រូពេទ្យ​ទេ។

“ពី​មុន​មក​គាត់​អត់​ដែល​មាន​បញ្ហា​ហ្នឹង​ទេ​ទើប​ថ្ងៃ​មិញ​ម៉ោង​១​រសៀល​ហ្នឹង ញ៉ាំ​បាយ​ហើយ​ស្រាប់​តែ​បេះដូង​គាត់​លោត​ខុស​ធម្មតា​ គឺថា​ឃើញ​បេះ​ដូង​គាត់​លោត​ច្បាស់​ៗ​​តែ​ម្ដង ពេល​នេះ​ពេទ្យ​នៅ​តាមដាន​​​អត់​ទាន់​ដឹង​លទ្ធផល​ទេ" អ្នក​ស្រី​បន្ថែម។

ចាន់ណា រ៉ូណាន់ និង តួឯកស្រី "កំណត់​ហេតុ​នាង​នាថ​"

មក​ដល់​ពេល​នេះ​អ្នក​ដឹកនាំរឿង "កំណត់​ហេតុ​នាង​នាថ" និង អតីត​ក្រុម​ចម្រៀង De5nite ចាន់ណា រ៉ូណាន់ មាន​វ័យ​៣១​ឆ្នាំ​ហើយ និង​មិន​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​បេះដូង​នោះ​ទេ៕​​​​

អត្ថបទ៖ Samedy

មតិយោបល់