• 2017-08-01 08:15:51
  • ជីវិតតារា

មុន​​ក្លាយ​​ជា​​សេដ្ឋិនី ត្រចៀក​​កាំ​​ជា​​ក្មេង​​ស្រី​​ស្អាត មាន​​បុរស​​ជា​​ច្រើន​​​ចោម​រោម​​ស្រលាញ់

  • 2017-08-01 08:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​ចាស់​ៗ បង្ហាញ​ពី​សម្រស់​កាលពីក្មេង​របស់​ត្រចៀក​កាំ​ (Zhao Wei) បាន​​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយ​សារ​តែ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង។

​តាម​រយៈ​រូប​ទាំង​នោះ​បាន​បង្ហាញ​រូប​រាង​ Zhao Wei កាល​ពី​មាន​អាយុ​ ១៩ឆ្នាំ​ និង​ជា​សិស្ស​សាលា​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ដែល​មាន​ភ្នែក​ធំ​ៗ​ស្អាត​ ​មុខមានមន្តស្នេហ៍​​គួរ​ឲ្យ​ទាក់ទាញ។ មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា​​ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​ បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​ប្រុស​ៗ​ជា​ច្រើន​ ដែល​បូក​រួម​ទាំង​មិត្តភ័ក្ដិ​ដ៏​ជិតស្និទ្ធ​ម្នាក់​របស់​នាង​ Hyunh Xiaoming ផង​ដែរ។

Zhao Wei គឺ​ជា​សិស្ស​ស្រី​មួយ​រូប​ដែល​មាន​សម្រស់​ស្អាត​ដាច់​គេ​ កាល​ពី​នាង​នៅ​ជា​សិស្ស​នៅ​សាលា​សិល្បៈ​ភាព​យន្ត​ក្រុង​ប៉េកាំង​​ “Beijing Film Academy”។ ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​នៅ​វ័យ​ម្ភៃ​ប្លាយ​ និង​សមត្ថភាព​សម្ដែង​របស់​នាង​ Zhao Wei បាន​ធ្វើ​ឲ្យ​ផលិតករ​ដ៏​ល្បី​ម្នាក់​គឺ​អ្នក​ស្រី Qiong Yao ចាប់​អារម្មណ៍​មក​លើ​នាង។

បន្ទាប់​មក​នាង​ក៏​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ដើរ​តួ​នៅ​ក្នុង​រឿង "Little Piggy” ដោយ​ទាម​ទារ​ឲ្យ​នាង​បញ្ចុះ​ទម្ងន់​តាម​សំណើ​របស់​អ្នក​ស្រី​ Qiong Yao ដោយ​សារ​តែ​ពេល​នោះ​នាង​ធាត់​ជាង​នេះ​បន្តិច​មិន​ទាន់​សម​ស្រប​នឹង​តួអង្គ​របស់​នាង​នៅ​ក្នុង​រឿង។ ប៉ុន្ដែ​ដោយ​សារ​តែ​ការ​ខិត​ខំ​របស់​នាង​និង​ការ​ស្រលាញ់​ពេញ​ចិត្ត​ពី​អ្នក​ស្រី Qiong Yao នាង​បាន​ទទួល​ភាព​ល្បីល្បាញ​ជា​ច្រើន​តាម​រយៈ​ការ​សម្ដែង​ដូច​ជា​នៅ​ក្នុង​រឿង​ "Hoan Chee Way” និង "New River of Spearation” ជា​ដើម។

បច្ចុប្បន្ន​ Zhao Wei គឺ​ជា​តារា​សម្ដែង​ និង​ជា​អ្នក​ជំនួញ​ស្រី​វ័យ​ ៤៤ឆ្នាំ​ម្នាក់ ​ដែល​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​ និង​​​ល្បីល្បាញ​ទូទាំង​ពិភពលោក៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Eva ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី