• 2017-08-04 05:01:08
  • ព័ត៌មាន

Angelina Jolie បង្ហាញ​ខ្លួន​លើក​ដំបូង​បន្ទាប់​ពីមានបញ្ហាទាក់ទងនឹងរឿង "​មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"

  • 2017-08-04 05:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Angelina Jolie ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​​ជា​លើក​ដំបូង​ ក្រោយ​ពី​កិច្ច​សម្ភាសន៍​របស់​នាង​ជាមួយ​ទស្សនាវដ្ដី​ Vanity Fair។

រឿង​ហេតុ​នោះ​គឺ​បាន​កើត​ឡើង​ដោយ​សារ​តែ​មាន​ការ​យល់​ច្រឡំ​បញ្ហា​វិធី​ដែល​ Angelina ប្រើ​វិធី​សាស្រ្ត​ដើម្បី​ជ្រើស​រើស​តួ​មក​សម្ដែង​នៅ​ក្នុង​រឿង "First They Killed My Father” ដោយ​បាន​ចោទ​ថា​នាង​បាន​ប្រើ​វិធីសាស្រ្ត​មិន​ល្អ​ហើយ​ធ្វើ​បាប​ចិត្ត​ក្មេង​ៗ​ ប៉ុន្តែ​នាង​ក៏​បាន​ឆ្លើយ​តប​ពី​បញ្ហា​នេះ​ផង​ដែរ។

អាន៖ Angelina Jolie ត្រូវ​គេ​រិះ​គន់​​ ព្រោះ​ប្រើលុយ ដើម្បីរើស​តួ​ក្មេង​ឲ្យសម្តែងរឿងនៅស្រុក​ខ្មែរ

អាន៖ Angelina Jolie ឆ្លើយ​តប​រឿង​ប្រើ​ប្រាស់​លុយ​ដើម្បី​រើស​តួ​កុមារកម្ពុជា​

តារា​វ័យ​៤២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ​កូន​ស្រី​ Vivienne ពេល​ចូល​ហាង​លក់​ដូរ​អាហារ​នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ពុធ។

នាង​បាន​ស្លៀក​សំលៀក​បំពាក់​ឈុត​ខ្មៅ ដែល​មើល​ទៅ​ដូច​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​វ៉ែនតា​ការពារ​កម្ដៅ​ពណ៌​ខ្មៅ​និង​ទម្លាក់​សក់​តាម​បែប​សាមញ្ញ។

Angelina ត្រូវ​បាន​គេ​ឃើញ​នៅ​ហាងមួយ​នៅ​ទីក្រុង​ Los Angeles
រូប​ថត​របស់ Angelina Jolie សម្រាប់​ទស្សនាវដ្ដី​ Vanity Fair

ការ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​នេះ​គឺ​ជា​ជួន​គ្នា​នឹង​ថ្ងៃ​ដែល​ Trailer សម្រាប់​រឿង​ដែល​នាង​ផលិត​និង​ដឹក​នាំ "First They Killed My Father” បាន​បញ្ចេញ​នៅ​​ថ្ងៃ​ពុធ។

គូស​បញ្ជាក់​ដែរ​ថា​សម្រាប់​ភាព​យន្ត​នេះ​នឹង​អាច​មើល​បាន​តាម​ Netflix ចាប់​ពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​នេះ​ហើយ៕

អាន៖ រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់ប៉ា​របស់​ខ្ញុំ» ចេញ Trailer នឹង​ចាក់​បញ្ចាំង...

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់