• 2017-08-05 23:30:00
  • ជីវិតតារា

​​​​​​បង្ហាញ​មុខ​​បុរស​៣​រូប​ល្បី​មាន​ស្នេហា​ជាមួយ​ ម៉ៅ គីមធីតា ត្រឹម​១​ប៉ប្រិច​ភ្នែក​​

  • 2017-08-05 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​​ផ្លាស់​ប្ដូរ​គូស្នេហ៍​ពី​មួយ​ទៅ​របស់​របស់​ ម៉ៅ គឹមធីតា ​សម្រាប់​ឆ្នាំ​ ២០១៧ នេះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​គាំ​ទ្រ​។ តើ​កំលោះ​សង្ហា​ណា​ខ្លះ​ល្បី​ថា​ធ្លាប់​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​ ម៉ៅ គីមធីតា?

ថ្ងៃ​នេះ​Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​បុរស​ទាំង​៣ រូប​កន្លង​មក​ធ្លាប់​រង​ព័ត៌មាន​ស្នេហា​ជាមួយ​តួ​ស្រី​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" មាន​ ហាក់ សុធារិទ្ធ ហង្ស សម្បើមស័ក្តិ​ និង គូម៉ា​។ បើ​ចង់​ដឹង​ច្បាស់​ព័ត៌មាន​លំអិត​របស់​ ម៉ៅ គីមធីតា ជាមួយ​កំលោះ​សង្ហា​ទាំង​៣​រូប​តាម​ដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖​​​

ម៉ៅ គីមធីតា និង ហាក់ សុធារិទ្ធ

លោក​​ ហាក់ សុធារិទ្ធ ម្ចាស់​បទ​ "មេឃ​កំពុង​ភ្លៀង​ហើយ​" ល្បី​ថា​ធ្លាប់​មាន​ទំនាក់​ទំនង​​ស្នេហា​ ជាមួយ​ ម៉ៅ គីធីតា ​យ៉ាង​ស្អិត​ល្មួត​នៅ​​ដើម​ឆ្នាំ​២០១៧ តែ​ព័ត៌មាន​ស្នេហា​រវាង​ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ បន្ទាប់​ពី​ ម៉ៅ គីមធីតា ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" ក៏​បាន​ជួប​ជាមួយ​ ហង្ស សម្បើមស័ក្តិ​ ក៏​ចាប់​ផ្ដើម​សាង​ស្នេហ៍​ថ្មី​​ដែល​ជា​ស្នេហ៍​ទី២​របស់​ខ្លួន​ ដោយ​បំភ្លេច​ស្នេហ៍​ចាស់​។

ចំណែក​ឯ​ស្នេហា​ទី​៣ វិញ​​ជាមួយ​តារា​ចម្រៀង គូម៉ា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ស្ទើរ​តែ​គ្រប់​ទំព័រ​ថា​ ពេល​នេះ​ ម៉ៅ គឹមធីតា ​បាន​បែក​ស្នេហ៍​ពី​ ហង្ស សម្បើម​ស័ក្តិ មក​ភ្ជាប់​ស្នេហ៍​ថ្មី​ជាមួយ​គូម៉ា ។

ម៉ៅ គីមធីតា និង ហង្ស សម្បើមស័ក្តិ

ជុំវិញ​ព័ត៌មាន​​ល្បី​ថា​ ធីតា ផ្លាស់​ប្ដូរ​គូស្នេហ៍​ពី​មួយ​ទៅ​មួយ​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក បាន​ធ្វើ​ឲ្យ​នាង​ ចេញ​មុខ​បក​ស្រាយ​ថា​ទំនាក់​ទំនង​​ជាមួយ​តារា​ចម្រៀង​ និង​សម្ដែង​ទាំង​៣​រូប​នេះ​​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​​សិល្បៈ​ និង​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​ទេ​។

“ចាស​បង កន្លង​មក​រវាង​ខ្ញុំ​ និង​ពួក​គាត់​ទាំង​៣​នាក់​គ្មាន​ទំនាក់​ទំនង​អ្វី​លើស​ពី​មិត្តភ័ក្ដិ​បង​ប្អូន​នោះ​ទេ​ ហើយ​ខ្ញុំ​មិន​បាន​ផ្លាស់​ប្ដូរ​ស្នេហា​ ២ ទៅ​៣​ ដង​ក្នុង​១​ឆ្នាំ​នោះ​ទេ។ ឲ្យ​ផ្លាស់​ប្ដូរ​ស្នេហ៍​យ៉ាង​ម៉េច​បើ​ក្នុង​ពេល​នេះ​ខ្ញុំ​អត់​មាន​ស្នេហា​ផង​ហ្នឹង​ រវល់​ជាមួយ​ការ​ងារ​សិល្បៈ​គ្មាន​ពេល​សម្រាក​ផង​បង"។ស្រី​ស្អាត ម៉ៅ គីមធីតា ថ្លែង​បញ្ជាក់​៕​​​​​​​​​

ម៉ៅ គីមធីតា និងគូម៉ា

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់