• 2017-08-05 10:16:39
  • ព័ត៌មាន

ហ្វឺ​ចាន​យក្ស​បង្ហាញខ្លួន​ហើយ​!(មាន​វីដេអូ)

  • 2017-08-05 10:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ងាត់ៗ កម្មវិធី ប៉ិប​ស៊ីបែក​ពោះ បាន​បង្ហោះ​វីដេអូ​ថ្មី​ទៀតហើយ ដោយ​លើក​នេះ កន្ត្រាក់​អារម្មណ៍​មួយ​ទំហឹង​តែម្តង ជាមួយ​បេសកកម្ម «​ញាុំ​ហ្វឺ​ចាន​យក្ស​» ដោយ​តា​រាច​ម្រៀង Original គឺ លោក តឹង​តុង និង កញ្ញា អា​ឡិច​តា ។

​តារា​ទាំងពីរ​គ្រាន់តែ​ឃើញ​ចាន​ភ្លាម គឺ​ថា​និយាយ​លែងចេញ ដល់​ថ្នាក់​ចង់​ត្រលប់ទៅផ្ទះ​វិញ តែ​ពិធីការនី រី​យ៉ា ក៏​លួច​ខ្សិប​ប្រាប់ថា​៖ « អត់​អី​ទេ ព្រោះ​ពេល​ញាុំ​អាច​ឈប់​សម្រាក​ឲ្យ​ធូរ​ពោះ​សិន​ចាំ​ញាុំ​​ត​ទៀ​ត​បាន និង​មាន​ប៉ិប​ស៊ី​ឲ្យ​ផឹក​ជួយ​បន្ធូរ​ការ​រំ​លាយ​អាហារ ធានា​ថា​ដាក់​ហ្វឺ​ប៉ុណ្ណា​ក៏អស់​ដែរ »។

​វីដេអូ​រយៈពេល​ ៥ ​នាទី​នេះ​ល្អមើលគ្រប់ប្លង់តែម្តង​ ព្រោះ​ក្រៅពី​ញាក់សាច់​នឹង​ចាន វែក ច​ង្កឹះ ធំៗ ហើយ តារា​កិ​ត្តិ​យស និងពិធីការនី​ ញោះ​គ្នា​ឡើង​ល្អ​សើច​ ហើយ​ធានា​ថាចាន​យក្សពិតៗ ញុំា​ក៏មិន​បន្លំដែរ ។​

​មិន​ដឹង​​ម៉េ​ច​ម៉ា​ទេ ចង់ដឹង​តារា​យើង​ទៅរួច​អត់ តោះ​! មើល​វីដេអូ​ ៖

​ ​ ​ ​

អត្ថបទ​៖ ដេត លីដា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី