• 2017-08-14 06:42:07
  • ព័ត៌មាន

រឿង​ថ្មី​​​និយាយ​ពីស្រីស្អាត​​ ៣ នាក់នេះល្បី​​ថា​​ចេញ​​ភ្លាម​​​​​គេ​​ស៊ែរ​ព្រាត​

  • 2017-08-14 06:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​អត់​ណាត់​មិត្ត​ភ័​ក្ត ហើយ​ត្រូវគេ​ឲ្យ​ចាំឡើង​យូរ សំខាន់​ទូរស័​ព្ទ​ទៅ​អត់​លើក​ទៀ​ត​? ឯ​អ្នក​ឈ​រ​​ចាំ​វិញ​ខឹងឡើ​ង​ចង់​ឆេះ​ម៉​ង !

នេះ​គឺ​ជា​​ឈុត​ចាប់ផ្តើមរបស់​​​រឿង​ខ្លី​បែប​យុវ​វ័​យស​ម័​យ​ថ្មី មាន​ចំណង​ជើងថា «​មិន​ឯការ​» ។ រឿង​ថ្មី​នេះ​ទើបតែ​បង្ហោះ​លើ​បណ្តាញ​ស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​កាល​ពី​ចុង​សប្តាហ៍​មុន ហើយ​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នកមើល​ប្រមាណជីត​២០​ម៉ឺន និង​ចំនួន Like Comment& Share ដល់​ទៅ ២​ពាន់​ជាង ហើយ​កំពុងប​ន្ត​កើនឡើង​រហូត។​

​«​ទាក់ទាញ​បាន​ការចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹង អាច​មកពី​រឿង​នេះ​ដូចគ្នា​ខ្លាំង​និង​រឿង​ពិត​របស់​យុវ​វ័​យយើង​​ភាគច្រើន​។​ ខ្ញុំ​ជឿ​ង​ជា​ក់ថា​អ្នកណា​ក៏មានដែរ​មិត្ត​ភ័​ក្ត​យឺត​ញ​យៗ ឲ្យ​ចាំ​យូរៗ ហើយ​មាន​លេស​មិន​ចេះ​អស់​មិនចេះ​ហើយ​អ៊ីចឹង​ដែរ​។ បែប​នេះ​ក៏​នៅតែ​ជា​មិត្ត​ល្អ​នឹង​បាន​រាប់​ឆ្នាំ​ព្រោះថា គ្មាន​អ្នកណា​ល្អ​ឥត​ខ្ចោះ​នោះទេ សំខាន់មិ​ត្ត​ល្អ​ត្រូវ​ចេះ​យោគ​យល់​គ្នា​ជានិច្ច​»​។ នេះ​បើ​តាម​ការលើកឡើង​របស់​អ្នកនិពន្ធ​រឿង​ខ្លី​នេះ ។​ ​កញ្ញា​បន្តថា ៖«​យើង​ចង់​ឲ្យ​ទស្សនិកជន​មើល​រឿង​ដែល​ស្រ​ដៀ​ង​និង​ជីវិត​ពិត​របស់គេ មើល​រឿង​មួយ​ដែល​មិន​ដូចជា​រឿង ដូច្នេះ​ទាំង​ពាក្យ​សន្ទនា និង​កាយវិការ​គឺ​ត្រូវតែ ធ្វើ​ឲ​សាមញ្ញ​បំ​ផុត​»​។​ ​«​មិត្ត​ភ័ក្ត​ជៀស​មិន​ផុតពី​ឈ្លោះ​ទេ តែ​រាល់​ឈ្លោះ​គ្នា​ត្រូវ​គិតដល់​អនុស្សាវរីយ៍​ល្អៗ​ដែល​ធ្លាប់​កម្សត់កម្រ​ជាមួយគ្នា ហើយ​ត្រូវ​ចេះ​យក​អារម្មណ៍គេ​មកដល់​ក្នុង​ខ្លួនឯង ហើយ​សួរ​ខ្លួនឯង​ថា​បើជា​យើង​វិញ​តើ​យើង​មាន​អារម្មណ៍​ម៉េច​ដែរ ។​ទាល់តែ​ចេះ​យល់​ពី​អារម្មណ៍​គ្នា​ទៅ​វិ​ញ​ទៅ​មក​ទើប​មិត្តភាព​អាច​យូរអង្វែង​បាន​»​។​ ​រឿង​នេះ​វគ្គ​១​និយាយ​ពី​ជ្រុង​មួយ​នៃ​មិត្តភាព​ពិតៗ ហើយ​នៅ​វ​គ្គ ២ នឹង​និយាយ​ពី​ដំណើរ​នៃ​ការ​ផ្សះ​ផ្សា​គ្នា​វិ​ញ បង្ហាញ​ពី​តួ​ដែល​លួច​ក្រាស​តួ​ស្រី​តែ​មិន​ឲ្យ​តួ​ស្រី​ដឹងខ្លួន​ឡើយ ហើយ​វ​គ្គ​បញ្ចប់​នឹង​និយាយ​ពី​អី​ដែល​ភ្ញាក់ផ្អើល​កន្ត្រាក់​អារម្មណ៍​តែម្តង​។​ ​ទាល់តែ​មើល​ទើប​យល់​អារម្មណ៍ អ៊ីចឹង​ចាំ​អី​ទៀត តោះ​! មើល​វីដេអូ​៤​នាទី​នេះ​ទាំងអស់គ្នា​៖​ ​​ ​ ​

អត្ថបទ​៖ លីដា

មតិយោបល់