• 2017-08-15 09:26:06
  • ព័ត៌មាន

ស្រស់ស្អាតទាំងអស់! បេក្ខភាព​ «កញ្ញា​ឯក​កម្ពុជា​២០១៧» បង្ហាញ​មុខ​ហើយ​

  • 2017-08-15 09:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សណ្ឋាគារ​ Naga World កាល​ពី​ម្សិល​មិញ​នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​មុខ​បេក្ខភាព​ចំនួន​២០​រូប​ដែល​នឹង​ត្រៀម​ប្រកួត​ប្រជែង​យក​មកុដ​ទាំង​៥​របស់​របស់​កញ្ញា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ។

​ក្នុង​កម្មវិធី​ដដែល​លោក​ Romyr Libor-On នាយក​ក្រុម​ហ៊ុន​ Arise Agency បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បាន​ចំណាយ​ពេល​ជា​យូរ​ដើម្បី​ស្វែង​រក​ស្រី​ស្អាត ដែល​មាន​ទាំង​សម្រស់​ ភាព​ទាក់ទាញ ថ្លៃថ្នូរ ​ជា​ច្រើន​ពី​​គ្រប់​ខេត្ត​ក្រុង​ ជា​មួយ​សាកល​វិទ្យាល័យ​ចំនួន​៥​ក្នុង​ភ្នំពេញ​។ ​​

កម្មវិធី "កញ្ញាឯកកម្ពុជា" ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​១៩សីហា​ឆ្នាំ​២០១៧។ សម្រាប់ការ​ប្រកាស​លទ្ធផល​ផ្ដាច់​ព្រ័ត្រគឺ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១​ ខែ​កញ្ញា​ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ Naga World៕

អត្ថបទ៖ សុខណា

មតិយោបល់