• 2017-08-17 00:01:00
  • ជីវិតតារា

ឌី សាវ៉េត គិត​ថា​​ជីវិត​សិល្បៈ​គ្រប់គ្រាន់​​ ក្រោយ​សម្តែង​រឿង​ប្រវត្តិសាស្រ្ត​មួយ

  • 2017-08-17 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​អំឡុង​ទសវត្សរ៍ ៦០ និង​៧០អ្នក​ស្រី ឌី សាវ៉េត យល់​ថា​អាជីព​សម្ដែង​ពេល​នេះ​គ្រាប់​គ្រាន់​ហើយ ក្រោយ​ពី​អ្នក​ស្រីបាន​ចូល​រួម​សម្ដែង​ស្នាដៃ​ប្រវត្តិសាស្ត្រ​ដ៏​ធំ​គឺ​រឿង​”ហ្លួង​ព្រះ​ស្ដេចកន” ដែល​អ្នក​ស្រី​មិន​ធ្លាប់​សម្ដែង​ទាល់​តែ​សោះ​ក្នុង​​អាជីព​ជាតារាសម្តែងជាង ៤០​ឆ្នាំ​មក​នេះ។

អ្នក​ស្រីបន្ត​ថា​ អ្នក​ស្រីពិត​ជា​សប្បាយ​រីករាយ​នៅ​ពេល​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​មួយ​នេះ ដែល​បង្ហាញ​ពី​មោទនភាព​សម្រាប់​ប្រទេសកម្ពុជា ម្យ៉ាងវិញ​ទៀត​នេះ​ស​បញ្ជាក់​ថា ភាពយន្ត​ខ្មែរ​អាច​បោះ​ជំហាន​​មួយ​ដ៏​រីក​ចម្រើន​នា​ពេលបច្ចុប្បន្ន ធ្វើ​ឱ្យ​​ប្រទេសជិត​ខាង​អាច​ទទួល​ស្គាល់​គុណ​ភាពភាពយន្ត​ខ្មែរ​ឡើង​វិញ។

តារា​សម្ដែង​វ័យ ៧៣​ឆ្នាំ​រូប​នេះ បាន​ប្រដូច​ភាពយន្ត​រឿង”ហ្លួង​ព្រះស្ដេចកន” ដែល​អ្នក​ស្រី​មិ​ន​ធ្លាប់​សម្ដែង​ពី​មុន​មក​ក្នុង​អាជីព​ភាពយន្ត​ថា គឺ​ជា​ ហូលីវូដ​ខ្មែរ។ ទាំង​នេះ​ដោយ​សារ​អ្នកស្រី​យល់​ថា​ការរៀប​ចំ​ឆាក និង​សាច់​រឿង មិន​ចាញ់​បរទេស​នោះ​ទេ។

អ្នក​ស្រី ឌី សាវ៉េត បាន​បង្ហាញ​ពី​ក្ដី​ជឿជាក់​ថា​​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​មួយ​ចនេះ អាច​នឹង​កែប្រែ​ភាពយន្ត​ខ្មែរ​ឱ្យ​មាន​កម្រិត​ខ្ពស់​ឡើង​វិញ​ដូច​​ក្នុង​អំឡុង​ទសវត្សរ៍ ៦០ និង៧០ ដែល​ភាពយន្ត​ខ្មែរ​មាន​ភាព​ល្បីល្បាញ​ដល់​ឆាក​អន្តរជាតិ ជា​ពិសេស​ប្រទេសថៃ​តែ​ម្ដង។

តារាសម្តែងក្នុងរឿង «ហ្លួងព្រះស្តេចកន»

យ៉ាង​ណ​ក៏​ដោយ បើ​ទោះ​ជា​​បង្ហាញ​ចំណាប់​អារម្មណ៍​ថា អាជីព​សម្ដែង​ភាពយន្ត​របស់​ខ្លួន​គ្រប់គ្រាន់​ហើយ​ក្ដី​ ក៏ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ នៅ​តែ​អាច​បន្ត​លើវិថី​សិល្បៈ​បាន​តទៅ​ទៀត ប្រសិន​បើ​ផលិតករ​ត្រូវ​ការ។

អ្នក​ស្រី ឌី សាវ៉េត គឺ​ជា​តារា​សម្ដែង​ជើង​ចាស់​របស់​ខ្មែរ​មួយ​រូប​​មាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​មក​ហើយ ជា​ពិសេ​ស​អំឡុង​ឆ្នាំ១៩៦០ -១៩៧០៕​

អត្ថបទៈ ចរិយា

មតិយោបល់