• 2017-08-17 23:25:00
  • ជីវិតតារា

មក​ស្គាល់​បង​ប្អូនប្រុស​ទាំង២របស់​ ដួង វីរៈសិទ្ធ កំពុង​តែ​ធ្វើ​ឲ្យ​កក្រើក​វិស័យសិល្បៈ

  • 2017-08-17 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក​ទស្សនិកជន​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តារា​ចម្រៀង​ ដួង វីរៈសិទ្ធ មាន​បង​ប្អូន​​ប្រុស​ពីរ​នាក់​ទៀត​កំពុង​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​។ តើ​បង​ប្អូន​ប្រុស​ទាំង​២​រូប​នោះ​ជា​អ្នក​ណា​?

ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ថ្ងៃ​នេះ​ Sabay សុំ​ធ្វើការ​​បង្ហាញ​ជូន​​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​ ដួង វីរៈសិទ្ធ ​រួម​ទាំង​បង​ប្អូន​ប្រុស​ទាំង​២​នៅ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

​១/ ម៉ម សំនៀង ​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏​ល្បី​មួយ​រូប​នៅ​ទូរទស្សន៍​បាយ័ន​ លោក​បាន​ចូល​ប្រលូក​វិស័យ​នេះ​មុន​ដំបូង​​​អំឡុង​ឆ្នាំ​២០០៩ ។ តែ​ក្រោយ​មក​លោក​បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​បេក្ខជន​​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ "សំនៀង​ឯក ​ខារ៉ាប៉ាវ" នៅ​ទូរទស្សន៍​ បាយ័ន​។​បច្ចុប្បន្ន​នេះ​មាន​អាយុ​ ២៦ ឆ្នាំ​។

២​/ ដួង វីរៈសិទ្ធ មាន​ឈ្មោះ​ពិត​ ម៉ម វីរៈសិទ្ធ ​ជា​តារា​ចម្រៀង​មួយ​រូប​នៅ​ផលិតកម្ម​ភ្លេង​រីខត ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្ដា​ជន​គ្រប់​មជ្ឈដ្ឋាន​។ ចូល​សិល្បៈ​មុន​ដំបូង​នៅ​ឆ្នាំ ២០១៩ ​តាម​ការ​ជំរុញ​ និង​ជួយ​ជ្រោមជ្រែង​ពី​ឪពុកម្ដាយ​។ បច្ចុប្បន្ន​នេះ​ វីរៈសិទ្ធ មាន​អាយុ​២៣ ឆ្នាំ​។

៣/ ម៉ម ពេជ្ជរិទ្ធ ជា​ប្អូន​ប្រុស​ពៅ​របស់​ ដួង វីរៈសិទ្ធ សព្វ​ថ្ងៃ​ជា​តារា​ចម្រៀង​នៅ​ក្រុម​ Smallworld Smallband ព្រម​ទាំង​ទទួល​បាន​ការ​គាំ​ទ្រ​​ពី​មិត្ត​យុវវ័យ​ផង​ដែរ​។ ពេជ្ជរិទ្ធ ចូល​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ ២០១៤ ​បច្ចុប្បន្ន​នេះ​មាន​អាយុ​ ១៨ ឆ្នាំ​៕​​​​​​​​​

ចុចអាន៖ ដួង វីរៈសិទ្ធ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី