- 2017-08-18 13:21:29
- ជីវិតតារា
ហេង ឡុង ប្ដឹងអតីតតារាសម្ដែង សុវណ្ណ មករា ទារ ១០ម៉ឺនដុល្លារ ពីបទបរិហារកេរ្តិ៍
- 2017-08-18 13:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ឡុង ប្ដឹងអតីតតារាសម្ដែង សុវណ្ណ មករា ទារ ១០ម៉ឺនដុល្លារ ពីបទបរិហារកេរ្តិ៍
ចន្លោះមិនឃើញ
អនាគតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង ថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧នេះ បានសម្រេចដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ដោយប្ដឹងអតីតតារាសម្ដែង សុវណ្ណ មករា ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ ទាមទារសំណង១០ម៉ឺនដុល្លារ។
តាមកម្មវត្ថុនៃពាក្យបណ្ដឹង លោក ហេង ឡុង ដែលជាដើមបណ្ដឹង បានរៀបរាប់ឲ្យដឹងថា ឈ្មោះ សុ វណ្ណ មករា បានប្រើប្រាស់បណ្ដាញសង្គម Facebook ដែលមានគណនីឈ្មោះ Sovann Makara ដោយប្រព្រឹត្តបរិហារកេរ្តិ៍ជាសាធារណៈនិង ជេរប្រមាថជាសាធារណៈមកលើរូបលោក ជាច្រើនលើកច្រើនសារ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងន័យបង្កាច់បង្ខូចកិត្តិយសឲ្យមហាជនយល់ច្រឡំ។
ក្នុងពាក្យបណ្ដឹងនោះ ក្រៅពីសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ លោក ហេង ឡុង បានទាមទារសំណងជាជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារថែមទៀតផង។ ខាងក្រោមនេះ គឺជាខ្លឹមសារនៃពាក្យបណ្ដឹងទាំងស្រុង៖