• 2017-08-21 04:44:01
  • ព័ត៌មាន

អត់​ភ័យ​សោះ! ពេជ្ជរិទ្ធ ត្រដាង​ដៃ​ឲ្យ​ ACU ឆែក​មួយ​សេរី ថ្ងៃ​ប្រឡង​ទី​១​(វីដេអូ)

  • 2017-08-21 04:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​ ២០១៧ បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ។ ក្នុង​នោះ​ តារា​ចម្រៀង​ និង​អ្នក​និពន្ធ​បទ​ភ្លេង ប្រចាំ​ក្រុម​ចម្រៀង SmallWorld SmallBand ម៉ម ពេជ្ជរិទ្ធ ក៏​បាន​រួស​រាន់​ទៅ​​ប្រឡង​​ទាំង​ព្រលឹម​ដែរ​។

សម្រាប់​ការ​ប្រលង​សញ្ញាប័ត្រ​​ធំ​ជាង​ប្រចាំ​ជីវិត​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​នេះ ពេជ្ជរិទ្ធ​ មាន​ឈ្មោះ​ប្រឡង​នៅ​ មណ្ឌល​ "វិទ្យាល័យ​ ជា ស៊ីម សន្ធរម៉ុក" ក្នុង​រាជធានី​ភ្នំពេញ ។ ឆ្លៀត​ពេល​កំពុង​រាយ​ការណ៍​នៅ​ទីតាំង​​ផ្ទាល់ Sabay បាន​ឆ្មក់​យក​សកម្មភាព​ខ្លះ​ៗរបស់​ ពេជ្ជរិទ្ធ ដែល​គេ​បាន​មក​ដល់​មណ្ឌល​ប្រឡង​នៅ​អំឡុង​ម៉ោង៦​ព្រឹក។ គេ​ហាក់​ដូច​ជា​ មិន​មាន​ការព្រួយ​បារម្ភ​ ដូច​បេក្ខជន​មួយ​ចំនួន​ឡើយ ដោយ​លើក​ដៃ​ត្រដាង​ឡើង​ឲ្យ​ក្រុម "​អ្នក​អង្កេត​ការណ៍"​ ពិនិត្យ​ដោយ​សេរី​តែ​ម្ដង។ ​​

ថ្លែង​មក​កាន់​ Sabay នៅ​ព្រឹក​​នេះ លោក​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​ភាព​ភិតភ័យ​ ឬ​តក់​ស្លុត​អ្វី​ទេ ទោះ​បី​ជា​ការ​ប្រឡង​មាន​ភាព​តឹង​រឹង​យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ លោក​បែរ​ជា​សប្បាយ​ចិត្ត​ ព្រោះ​បាន​ប្រឡង​នៅ​វិទ្យាល័យ​​ និង​អគារ​​​ដែល​ខ្លួន​រៀន​ស្រាប់ ថែម​ទាំង​នៅ​ជិត​ផ្ទះ​ទៀត​។

សម្រាប់​វិញ្ញាសា​ ដំបូង​ដែល​ត្រូវ​ប្រឡង​ព្រឹក​នេះ​មានដូច​ជា ប្រវត្តិវិទ្យា និង​ ជីវវិទ្យា​ លោក​ថា​មិន​សូវបារម្ភ​ឡើយ ព្រោះ​រៀនចេះ​បាន​ច្រើន​គួរ​សម​៕

ចុចអាន៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី