• 2017-09-25 23:40:00
  • ជីវិតតារា

ប្រឡង​​ច្រៀង​ធ្លាក់​មែន តែ Celine ទទួលបានរឿង​អស្ចារ្យក្នុង​ជីវិត​ពី​ Celine Dion!

  • 2017-09-25 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​មិន​បាន​ទទួល​ជ័យ​ជម្នះ​ពី​កម្មវិធី​ America's Got Talent ប៉ុន្តែ​ថ្មីៗ​នេះ​ Celine Tam ស្រាប់​តែ​បាន​ជួប​រឿង​ល្អ​មួយ​ ដែល​អាច​និយាយ​បាន​ថា​ ប្រាថ្នា​មួយ​ទៀត​របស់​នាង​បាន​សម្រេច​ហើយ។

កុមារី​គួរ​ឲ្យ​ស្រឡាញ់​ Celine Tam បាន​ត្រូវ​តារា​ក្នុង​ដួងចិត្ត​ Celine Dion អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​របស់​នាង​នៅ​ Las Vegas តាម​រយៈ​គណនី​ Twitter។

នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ សម្រាប់​នាង​តូច​វ័យ​ ៩​ឆ្នាំ​រូបនេះ​ និង​គ្រួសារ​ ខណៈ​កំពូល​តារា​ល្បី​សញ្ជាតិ​កាណាដា​ផ្ដល់​កិត្តិយស​អស្ចារ្យ​នេះ។

ប្រិយមិត្ត​ច្បាស់​ជា​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ​ ពេល​ដែល​ Celine Tam បង្ហាញ​មុខ​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ America's Got Talent វគ្គ​ Auditions នាង​បាន​លើក​យក​បទ​ចម្រៀង​ "My Heart Will Go On” របស់​ Celine Dion មក​បកស្រាយ​ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង។

គួរ​ឲ្យ​ស្ដាយ​ កុមារី​ Celine មិន​បាន​ឈាន​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទេ​ ពោល​គឺ​បាន​ជាប់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​មិន​បាន​អាក់អន់​ចិត្ត​នោះ​ទេ​ ថែម​ទាំង​បាន​អរគុណ​គ្រួសារ​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់​តាំង​ពី​ដើម​មក​ផងដែរ។​

ក្នុង​នោះ​ បើ​តាម​អ្វី​ដែល​បង្ហោះ​លើគណនី Twitter នាង​បាន​បង្ហាញ​ពី​ប្រាថ្នា​របស់​ខ្លួន​ថា​ សង្ឈឹម​ថ្ងៃ​ណា​មួយ​​នាង​នឹង​បាន​ច្រៀង​ជាមួយ​ តារា​សំណព្វ​ចិត្ត​ Celine Dion ហើយ​ពេលនេះ​ប្រាថ្នា​របស់​នាង​បានសម្រេច​ហើយ៕

ចុចអាន៖

ប្រភព៖ justjared ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់