• 2017-09-27 03:47:25
  • ជីវិតតារា

តារា​ស្រី​២​រូប​មាន​ឈាម​ប្រភេទ​ AB​ អាច​ជួយ​ យូឌីស្កូ​ បាន​​ធូរស្បើយ​​មួយ​កម្រិត​

  • 2017-09-27 03:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ដឹង​ថា​តារា​សម្ដែង​លោក​ យូ ឌីស្កូ ធ្លាក់​ខ្លួន​ឈឺ​ចូល​មន្ទីរ​ពេទ្យ​​ដោយ​សារ​ជំងឺ​ទឹក​នោម​ប្រៃ ខូច​ក្រលៀន​ និង​ត្រូវ​ការ​ឈាម​ប្រភេទ​ AB ជា​បន្ទាន់​ បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ និង​មហា​ជន​​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​។​

ស្រប​ពេល​លោក​​​ យូ ឌីស្កូ ត្រូវ​ការ​ឈាម​ប្រភេទ ​AB ​​ដើម្បី​លាង​ក្រលៀន​ និង​​សម្អាត​ជាតិ​ពុល​ជា​ច្រើន​នៅ​ក្នុង​ខ្លួន​ ពិធី​ការិនី ដួង ហ្សូរីដា ​ដែល​មាន​ឈាម​ប្រភេទ​ខាង​លើ​ បាន​​សម្រេច​បរិច្ចាគ​ឈាម​ជូន​ព្រោះ​មិន​ចង់​ឃើញ​ស្ថាន​ភាព​ជំងឺ​​រៀម​ច្បង​សិល្បៈ​មួយ​នេះ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​។ ក្រៅ​ពី​បរិច្ចាគ​ឈាម​​ នាង​ក៏​បាន​បន់​ព្រះ​សំពះ​ទេវតា​សុំ​ឲ្យ​ យូ ឌីស្កូ បាន​ធូរស្បើយ​​ក្នុង​ពេល​ឆាប់​ៗ​។

គួរ​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ ដួង ហ្សូរីដា បរិច្ចាគ​ឈាម​ជូន​​អ្នក​សិល្បៈ​ ឬ​សាច់​ញាតិ​អ្នក​សិល្បៈ​ ព្រោះ​កន្លង​មក​នាង​បាន​បរិច្ចាគ​ឈាម​ជូន​អ្នក​ម្ដាយ​ សម ស្រីនាថ ផង​ដែរ​។

ដោយ​ឡែក​​តារា​សម្ដែង​ គឹម លីហ្សា ដែល​មាន​ឈាម​ប្រភេទ​ AB ដូច​ ឌួង ហ្សូរីដា ​ដែរ​នោះ​បាន​បង្ហាញ​ក្ដី​អាណិត​អាសូរ​របស់​ខ្លួន​ទៅ​កាន់​ យូ ឌីស្កូ ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ព្រម​ទាំង​ចង់​បរិច្ចាគ​ឈាម​ជូន​តែ​អ្វី​គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​នោះ​ខណៈ​ពេល​នេះ​តារា​សម្ដែង​រូប​នេះ​មិន​បាន​នៅ​ស្រុក​ខ្មែរ​ទេ​ បើ​សិន​ជា​នៅ​ខ្មែរ​ដូច​ពេល​មុន​នាង នឹង​ទៅ​ផ្ដល់​ឈាម​ជូន​ភ្លាម​​។ នាង​ថា​៖ "ឈាម​ខ្ញុំ​ AB បើ​នៅ​ខ្មែរ​ខ្ញុំ​ នឹង​ជួយ​ផ្ដល់​ឲ្យ​គាត់​ ហើយ​ស្ដាយ​ណាស់​"៕

ចុចអាន៖មិន​នឹក​ស្មាន​ យូ ឌីស្កូ ​ឈឺ​ធ្ងន់​ដល់​ថ្នាក់​នេះ​សោះ

ចុចអាន៖រឿង​​លម្អិត ខ្ញុង សែន​ព្រេន​ជា​មួយ​នាយ​កៃដ ធ្វើ​ជា​ប្ដី​ប្រពន្ធ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម