• 2017-09-28 07:53:36
  • ព័ត៌មាន

ពិត​អត់ ​រំដួល​លិច​ទឹកបម្រុងនឹង​កែ​ភេទ?

  • 2017-09-28 07:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​រំដួល​លិច​ទឹក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook សួរ​យោបល់​ពី​មហាជនថា​ខ្លួន​គួរតែ​កែ​ភេទ​ឬ​ទេ? ពេល​នេះ​ដឹង​ច្បាស់​ហើយ​ថា ​លោក​បម្រុង​នឹង​កែភេទ​មែន​ឬ​យ៉ាង​ណា?

តារា​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម រំដួល​លិច​ទឹក បាន​ប្រាប់ Sabay ថា មាន​គ្លីនិក​មួយ​នៅ​​ប្រទេស​ថៃ បាន​ទាក់​ទង​មក​ខ្លួន​ថា​ បើ​ចង់​កែ​សម្ផស្ស កែ​ភេទ ឬ​កែ​ពេញ​មួយ​តួ​ខ្លួន​ក៏​ដោយ ក៏​ខាង​គ្លីនិក​មិន​គិត​ថ្លៃ​ដែរ។ អ្នក​ជំនាញ​ផាត់​មុខ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​គ្លីនិក​ចាប់​អារម្មណ៍​មក​លើ​រូប​លោក​ព្រោះគេ​បាន​ឃើញ​រំដួល​មាន​ភាព​ល្បី​ល្បាញ​ខាង​ច្នៃ​ម៉ូដ និង​តែង​ខ្លួន​ជា​ស្រី​ស្ទើរ​គ្រប់​ពេល គេ​ចង់​ឱ្យ​រំដួល​កាន់​តែ​ស្អាត​ និង​ល្បីល្បាញ។

“គេ​ថា​អត់​ហត់​ទេ​អី តែង​ខ្លួន​អ៊ីចឹង​រហូត បើ​ចង់​ស្អាត​រហូត​គេ​កែ​ឱ្យ។ ខ្ញុំ​ចង់​កែ​ដែរ​បង តែ​នៅ​ខ្លាច ព្រោះ​បើ​កែ ​គឺ​ត្រូវ​ថែទាំ​ខ្លួន​ខ្លាំង ដូច​ពេល​នេះ​ខ្ញុំ​រវល់​ណាស់ សូម្បី​តែ​ពេល​ថែ​ខ្លួន​ល្មមៗសឹង​គ្មាន​ពេល​ផង ម៉្យាង​ខ្លាច​រឿង​សុខ​ភាព​ទៀត​បង។ តែ​បើ​ទៅ​មុខ​ខ្ញុំ​កែ​មែន ​ខ្ញុំ​ចង់​កែ​ច្រមុះ និង​ត្រគាក​មុន ហើយ​មាន​កន្លែង​មួយ​នោះ​អត់​ទាន់​ហ៊ាន​និយាយ​ព្រោះ​ខ្មាសគេ”៕

ចុចអាន៖

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់
អត្ថបទថ្មី