• 2017-10-01 06:28:26
  • ជីវិតតារា

ស្ងាត់​​ៗ​ ដួង ម៉ានិច ត្រៀម​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​ជាង​១​សែន​ដុល្លារ​

  • 2017-10-01 06:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ៗ​ ដួង ម៉ានិច ត្រៀម​ឡើង​វិឡា​​កូន​កាត់​ថ្មី​យ៉ាង​ឡូយ​តម្លៃ​ជាង​ ១ សែន​​ដុល្លារ​នៅ​ បុរីប៉េង​ហ៊ួត​ម្ដុំ​ផ្លូវ​ជា​ សុផារ៉ា ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ដួង មានិច បាន​ប្រាប់​ Sabay ថា ខណៈ​​ពេល​នេះ​នាង​កំពុង​តែ​រៀប​ចំ​តុប​តែង​លំអ​​​គេហដ្ឋាន​​ថ្មី​របស់​ខ្លួន​ តម្លៃ​​ ១២ ម៉ឺន​ដុល្លារ​​អាមេរិក​ មុន​នឹង​​ធ្វើ​ពិធី​អញ្ជើញ​ភ្ញៀវ​កិត្តិយស និង​មិត្តភ័ក្ដិ​សិល្បៈ​ឲ្យ​ចូល​រួម។ ទាក់​ទង​ថវិកា​ទិញ​វីឡា​នេះ​ នាង​ទិញ​​បង់​រំលោះ​ពាក់​កណ្ដាល​ មិន​បាន​ទិញ​លុយ​សុទ្ធ​បង់​ផ្ដាច់​នោះ​ទេ​។

“លុយ​ទិញ​ផ្ទះ​ហ្នឹង​ជា​ថវិកា​ដែល​ខ្ញុំ​ សន្សំ​បាន​ពី​សិល្បៈ​ និង​ចំណូល​ដែល​បាន​មក​ពី​ការ​បើក​ហាង​ នៅ​ប៉ៃលិន ហើយ​មួយ​ចំណែក​ទៀត​បងប្អូន​ខ្ញុំ​គាត់​ជួយ​ មិន​មាន​អ្នក​ធំ​ណា​ម្នាក់​ជួយ​ខ្ញុំ​ក្នុង​ការ​ទិញ​ផ្ទះ​នេះ​ឡើយ​​"។ ដួង ម៉ានិច ថ្លែង​បញ្ជាក់​។

គួរ​រំលឹក​ថា​ក្រៅ​ពី​ទិញ​ផ្ទះ​សម្រាប់​រស់​នៅ​ខ្លួន​ឯង​​​កាល​ពី​ពេល​ថ្មី​នេះ​ ដួង ម៉ានិច ក៏​បាន​ទិញ​ផ្ទះ​នៅ​កំបូល​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជូន​អ្នក​មាន​គុណ​ផង​ដែរ​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់