• 2017-10-02 04:13:19
  • ជីវិតតារា

ដឹង​ហេតុ​ផល​ដែល​ប៉ុបពី​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​

  • 2017-10-02 04:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បវរកញ្ញា​ឯក កញ្ញា ប៉ុបពី បាន​ប្រកាស​ថា​ខ្លួន​នៅ​តែ​ចង់​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ​ដដែល តែ​ដោយសារ​ហេតុ​ផល​មួយ ទើប​បាន​ជា​នាង​មិន​មាន​វត្តមាន​ក្នុង​ខ្សែ​ភាព​យន្ត​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

តារាសម្តែងភេទទី៣ ប៉ុបពី បាន​ប្រាប់ Sabay ថា មួយ​រយៈ​ចង់​ក្រោយ​នេះ​ដោយសារ​រវល់​កិច្ច​ការ​ផ្ទាល់​ខ្លួន​ច្រើន ទើប​បាន​ជា​ខ្លួន​មិន​សូវ​មាន​វត្តមាន​ក្នុង​កម្ម​វិធី​មួយ​ចំនួន។ ម្យ៉ាង​វិញ​ទៀត​នាង​ក៏​សារភាព​ដែរ​ថា ការ​ដែល​មិន​មាន​វត្តមាន​នាង​ក្នុង​ការ​សម្ដែង​រឿង ឬក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​មួយ​ចំនួន​នោះ ព្រោះ​តែ​មិន​មាន​អ្នក​ហៅ។ អ្នក​ជំនាញ​ផាត់​មុខ​រូប​នេះ បញ្ជាក់​ថា ទស្សនិកជន​ស្មាន​ថា​នាង​ឈប់​ពី​សិល្បៈ​ហើយ តែ​មិន​មែន​ទេ គឺ​នាង​នៅ​តែ​ចង់​សម្ដែង​រឿង​ដដែល បើ​សិន​មាន​គេ​ហៅ។

“តាម​ពិត​បង​នៅ​តែ​ចង់​បម្រើ​អារម្មណ៍​ទស្សនិកជន តែ​ដោយសារ​អត់​មាន​អ្នក​ហៅ វា​អាច​ថា​អ្នក​សិល្បៈ​ឥឡូវ​ច្រើន គេ​អាច​នឹង​ខ្វះ​ចន្លោះ​យើង​ខ្លះ​ដែរ។ បើ​សិន​ជា​មាន​ផលិត​កម្ម ឬ concert ណា​មួយ​ហៅ បង​នឹង​ទៅ​បង​អត់​ប្រកាន់​តួ​ទេ ព្រោះ​សិល្បៈ​គឺ​ជា​ការ​ចែក​រំលែក”។

មួយ​រយៈ​ពេល ប៉ុបពី ស្ងាត់​ពី​វិស័យ​សិល្បៈ នាង​ធ្វើ​ការ​ក្នុង​ក្លឹប​កម្សាន្ត​មួយ និង​ធ្វើ​ការ​ក្នុង​ហាង​កែ​សម្ផស្ស​មួយ​កន្លែង​ផង​ដែរ។

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់