• 2017-10-03 04:58:58
  • ជីវិតតារា

តារា​ម៉ូដែល​ និង​តារា​ចម្រៀង​ស្រលាញ់​គ្នា​ស្ម័គ្រ​ស្មោះ​រហូត​​បាន​រៀប​ការ!

  • 2017-10-03 04:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្កេត​ឃើញ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​មនុស្ស​ជា​ច្រើន​បាន​យល់​ និង​ឲ្យ​តម្លៃ​លើ​ស្នេហា​​ភេទ​ដូចគ្នា​ ព្រោះ​គ្មាន​អ្វី​ដែល​ត្រូវ​ប្រកាន់​ សំខាន់​ចិត្ត​ស្មោះ​របស់​ដៃគូ​ស្នេហា​ទាំង​សង​ខាង​មាន​ចិត្ត​ឲ្យ​គ្នា​ពិត​ប្រាកដ។

លោក Rhonee Rojas និង​លោក Ho Vinh Khoa

ជាក់​ស្ដែង​ដូច​គូស្នេហ៍​ប្រុស​សង្ហា​ តារា​ចម្រៀង​ Ho Vinh Khoa និង​តារា​ម៉ូដែល Rhonee Rojas ដែល​បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ​ ពេល​នេះ​បាន​សម្រេច​ចិត្ត​កាន់ដៃ​គ្នា​រៀបចំ​ពិធី​មង្គល​ការ​យ៉ាង​មាន​ក្ដី​សុខ។

អាពាហ៍ពិពាហ៍​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ ដោយមាន​ការ​ចូលរួម​ពី​គ្រួសារ​ សាច់ញាតិ​របស់​ Ho Vinh Khoa និង​ Rhonee Rojas ជា​ច្រើន​នាក់។ គ្រប់​គ្នា​ដែល​បាន​ចូលរួម​ ព្រម​ទាំង​មហាជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ បាន​អបអរ​សាទរ​ចំពោះ​មង្គលការ​នេះ​ណាស់​ ហើយ​ក៏​មិន​ភ្លេច​ជូន​ពរ​ពួកគេ​ដែរ។

តាម​រយៈ​រូប​ភាព​ បាន​បង្ហាញ​ថា​ពួកគេ​ពិត​ជា​ស្រឡាញ់​គ្នា​ណាស់​ ហើយ​អ្វីៗ​ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​នោះ​ គឺ​សម្រិតសម្រាំង​ពិសេស​ណាស់។ ពួកគេ​ស្លៀក​ឈុត​រៀបការ​របៀប​អ្នក​កោះ​ហាវ៉ៃ​ ហើយ​បំពាក់​ចិញ្ចៀន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពោរពេញ​ដោយ​ទឹក​មុខ​ញញឹម។

ជាមួយ​គ្នា​នោះ​ ដើម្បី​បង្ហាញ​អារម្មណ៍​ក្នុង​ចិត្ត​របស់​ខ្លួន​ Vinh Khao និង​ Rhonee បាន​បង្ហោះ​រូបភាព​អម​ជាមួយ​ពាក្យពេចន៍​ខ្លះ​ លើ​គណនី​ផ្ទាល់​ខ្លួន។ អត្ថន័យ​ទាំង​ស្រុង​ ដូចជា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ ដោយ​ម្នាក់ៗ​សុទ្ធ​តែ​រំភើប​ ដែល​បាន​ជួប​មនុស្ស​ដែល​ចេះ​យល់​ចិត្ត​ និង​ព្រម​កាន់​ដៃ​គ្នា​ឆ្លង​កាត់​ផ្លូវ​ជីវិត​ផ្លូវ​ជីវិត​ដ៏​សែន​ឆ្ងាយ។

សាររបស់ Ho Vinh Khoa
សារ​របស់ Rhonee Rojas

បញ្ជាក់​ផង​ដែរ​ថា​ លោក​ Ho Vinh Khoa គឺ​ជា​តារា​ចម្រៀង​ដ៏​ល្បី​ម្នាក់​ក្នុង​ប្រទេស​វៀតណាម​ រីឯ​លោក​ Rhonee Rojas គឺ​ជា​តារា​ម៉ូដែល​ជនជាតិ​ថៃ​ ហើយ​តែង​បង្ហាញ​មុខ​ជា​រឿយៗ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ។ អ្នក​ទាំង​ ២​ស្គាល់​គ្នា​យូរ​មក​ហើយ​ ហើយ​ក្រោយ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ច្បាស់​ ពួកគេ​ក៏​សម្រេច​រៀបការ​នឹង​គ្នា​តែ​ម្ដង៕

ប្រភព៖ Kenh14 | Eva ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម