• 2017-10-04 03:19:06
  • ជីវិតតារា

Sam Smith កំពុង​តែ​ទាក់​ទង​ជាមួយ​តួ​រឿង "13 Reasons Why”?

  • 2017-10-04 03:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង​លន្លង់លន្លោច​សញ្ជាតិ​អង់គ្លេស​លោក Sam Smith បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ថើប​គ្នា​ជាមួយ​តួអង្គ​រឿង "13 Reasons Why” តារា​សម្ដែង Bradon Flynn ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​មាន​ចម្ងល់​ថា​អ្នក​ទាំង​ពីរ​កំពុង​ទាក់​ទង​គ្នា?

Sam Smith ទើប​តែ​ប្រកាស​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី​ Attitude ថា​ខ្លួន​ស្ទើរតែនឹង​ចាក​ចេញ​ពី​ពិភព​ចម្រៀង​ម្ដង​​រួច​មក​ហើយ​ ដោយ​សារបញ្ហា​ស្នេហា​បែក​បាក់។ ប៉ុន្ដែ​ពេល​នេះ​ សង្កេត​ឃើញ​ថា​តារា​រូប​នេះ​មាន​មនុស្ស​ថ្មី​ជំនួស​បេះ​ដូង​ប្រេះ​ស្រាំ​នោះ​ហើយ។

កាល​ពី​ថ្ងៃ​អង្គារ​នេះ​ តារា​វ័យ​ ២៥​ ឆ្នាំ​រូប​នេះ​ ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ដោយ​បាន​ ថើប​តារា​សម្ដែង​ Brandon Flynn នៅ​ទីវាល​កណ្ដាល​ទីក្រុង​ New York​ តែ​ម្ដង។

នេះ​គឺ​ជា​លើក​ទី​១ ដែល​អ្នក​ទាំង​ពីរ​បាន​បណ្ដើរ​គ្នា​ជា​សាធារណៈ ប៉ុន្តែ​បើ​សិន​ជា​ក្រឡេក​មើល​រូប​ថត​វិញ​ គឺ​មើល​ទៅ​អ្នក​ទាំង​ពិត​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​ខ្លាំង​ណាស់។

​នៅ​ក្នុង​រូប​ថត​មួយ​ទៀត​ គេ​សង្កេត​ឃើញ​ថា​អ្នក​ទាំង​ពីរ​កំពុង​តែ​ត្រៀម​ឆ្លង​ផ្លូវ ហើយ​ Sam Smith បាន​ដាក់​ដៃ​ខ្លួន​លើ​ Brandon ដែល​សកម្មភាព​នេះ​បញ្ជាក់​ថា​ពួក​គេ​ពិត​ជា​មាន​ចិត្ត​លើ​គ្នា៕

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គូ​ស្នេហ៍​មួយ​គូ​នេះ​? តើ​ពួក​គេ​សម​គ្នា​ទេ?

អាន​អត្ថបទ៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់