• 2017-10-09 09:40:09
  • ជីវិតតារា

Shakira ឆ្លើយ​តប​ពី​រឿង​រ៉ាវ​បែក​បាក់​សង្សារ​ Gerard Pique

  • 2017-10-09 09:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​ទៅ​សារព័ត៌មាន​អេស្ប៉ាញ​ Hola តារា​ចម្រៀង​ Shakira បាន​ថ្លែង​ដូច្នេះ​ថា​៖ "អ្វី​គ្រប់​យ៉ាង​គឺ​នៅ​ដូច​ដើម​ទេ​។ ព័ត៌មាន​ដែល​លេច​ឡើង​ថា​ពួក​យើង​បែក​បាក់​នោះ​គឺ​គ្រាន់​តែ​ជា​រឿង​មិន​ពិត​និង​ចង់​ធ្វើ​បាប​ Pique តែ​ប៉ុណ្ណោះ"។

នេះ​គឺ​ជា​លើក​ទី​១​ ហើយ​តារា​រូប​នេះ​ដាច់​ចិត្ត​និយាយ​ពី​បញ្ហា​ទំនាក់​ទំនង​ស្នេហា​ផ្ទាល់​ខ្លួន​នេះ​ បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​អ្នក​ទាំង​ពីរ​បែក​បាក់​គ្នា​កាល​ពី​ខែ​មុន។ រឿង​រ៉ាវ​ទាំង​នោះ​​ទាក់​ទង​នឹង​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​លើ​បណ្ដាញ​សង្គម​ ដោយ​មិន​សូវ​ជា​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ដូច​កាល​ពី​មុន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ព្រម​ទាំង​មាន​ព័ត៌មាន​ថា​ Shakira បាន​ចាក​ចេញ​ពី​ផ្ទះ​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​បាន​ចេញ​មុខ​បក​ស្រាយ។

សម្រាប់​ពេល​នេះ Pique កំពុង​តែ​មាន​បញ្ហា​ពិបាក​ជា​ច្រើន​ ព្រម​ទាំង​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ទីក្រុង​ Madrid ព្រោះ​តែ​លោក​គាំទ្រ​ឲ្យ​តំបន់ Catalonia ទទួល​បាន​ឯក​រាជ្យ​ពី​ប្រទេស​អេស្ប៉ាញ​ ដែល​នេះ​ជា​ស្រុក​កំណើត​របស់​លោក។ ដោយ​ហេតុ​នេះ​ហើយ​ធ្វើ​លោក Pique អាច​នឹង​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​មិន​ចូល​រួម​ប្រកួត​ក្នុង​ World Cup ឆ្នាំ ២០១៨។

គូស្នេហ៍​មួយ​គូ​នេះ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១០​មក​ម្ល៉េះ​ ព្រម​ទាំង​មាន​កូន​ពីរ​នាក់​ជាមួយ​គ្នា​ Milan និង Sasha៕

អាន​អត្ថបទ៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់