_medium.jpg)
- 2017-10-17 01:51:46
- ជីវិតតារា
មុនស្លាប់ សាន ស្រីឡៃ មានក្ដីប្រាថ្នា១ជាមួយ ពេជ្រ សោភា តែមិនទាន់សម្រេច
- 2017-10-17 01:51:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនស្លាប់ សាន ស្រីឡៃ មានក្ដីប្រាថ្នា១ជាមួយ ពេជ្រ សោភា តែមិនទាន់សម្រេច
ចន្លោះមិនឃើញ
ក្រោយការស្លាប់ដោយឃាតកម្មយ៉ាងរន្ធត់របស់អតីតបេក្ខភាព The Voice សាន ស្រីឡៃ បានធ្វើឲ្យ អ្នកនាង ពេជ្រ សោភា ដែលត្រូវជាអតីតគ្រូបង្វឹកមានភាពតក់ស្លុត និងខ្លោចចិត្តពន់ពេក។
ដោយមានមនោសញ្ចេតនាជាសិស្ស និងគ្រូបង្វឹកតារាចម្រៀងរូបនេះ បានស្កាត់ទៅចូលរួមកម្មវិធីបុណ្យទាំងកណ្ដាលយប់ និងនិយាយទាំងទឹកភ្នែកថា ស្រីឡៃ នៅមានបំណងប្រាថ្នាមួយដែលមិនទាន់សម្រេច។ "មុនហ្នឹងប៉ុន្មានថ្ងៃគាត់បាន Chat មកខ្ញុំហើយ ប្រាប់ខ្ញុំថាចង់រៀនរាំ ចង់ចេះរាំ ចង់ឲ្យខ្ញុំបង្រៀន តែពេលនេះខ្ញុំមិនទាន់បានបង្រៀនផងគាត់ក៏ទៅបាត់"។ សោភា ថ្លែង។
ក្នុងនោះ អ្នកនាងក៏បានធ្វើការសំណូមពរទៅដល់អ្នកគាំទ្រទាំងអស់ថាកុំវាយតម្លៃថា ដោយសារ ស្រីឡៃ ចូលសិល្បៈទើបមានកើតមានរឿងរ៉ាវភ្លើងប្រច័ណ្ឌនេះឡើងអី ព្រោះការពិតវាមិនមែនបែបនេះឡើយ។ ជាក់ស្ដែង នាងធ្លាប់ត្រូវបានអតីតស្វាមីប្រព្រឹត្តអំពើហិង្សាយ៉ាងធ្ងន់ធ្ងរមកលើរូបនាងតាំងពីពេលមិនទាន់ដាច់ស្រេចមកម្ល៉េះ៕