• 2017-10-17 02:41:44
  • ជីវិតតារា

លម្អិត​ជុំ​វិញ​មូល​ហេតុ​អតីត​ស្វាមី​ សាន ស្រីឡៃ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង​២​នាក់​​

  • 2017-10-17 02:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​តម្កល់​សព​របស់​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សាន ស្រីឡៃ ម្ដាយ​របស់​នាង​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​បុរស​ជា​អតីត​ស្វាមី​ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង២​នាក់​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ស្នេហា​ដ៏​រកាំរកូស​នេះ។

ក្នុង​នោះ​ អ្នក​ស្រី​ ឡុង​​ ចាន់ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​បាន​ប្រាប់ Sabay នា​ព្រឹក​នេះ​ថា មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ម្យ៉ាង​នាង​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​តទៅ​ទៀត​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា មួយ​រយៈ​​ដែល​បែក​គ្នា​នេះ អ្នក​ទាំង​២​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ទេ គ្រាន់​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀងៗ​ខ្លួន។

​ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ "​បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់"។​ បុរស​រូប​នេះ​​បាន​បន្ថែម​ថា លោក​មិន​អាច​ទៅ​រក​ប្រពន្ធ​កូន​ដើម​វិញ​ទេ បើ​ឲ្យ​ទៅ​វិញ​លោក​សុខ​ចិត្ត​ស្លាប់​ ហើយ​បើ​លោក​ស្លាប់​ ស្រីឡៃ ក៏​ត្រូវ​ស្លាប់​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។

សព​របស់​ សាន​ ស្រីឡៃ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សែនសុខ រង់​ចាំ​បូជា​នៅ​ម៉ោង​៩​ព្រឹក​ស្អែក​។ ឯ​សព​ជន​ល្មើស​ បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​បុណ្យ​។ ក្នុង​នោះ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​គឺ​ជា​មន្ត្រី​គយ មាន​ឈ្មោះ​ ជ័យ រិន និង​មានស្រុកកំណើត​ នៅ​ខេត្ត​ព្រៃវែង៕​​​​​​

អត្ថបទ៖ សុខណា

រាយការណ៍៖ ឆុង ស៊ីណាន

មតិយោបល់