• 2017-10-18 07:29:54
  • ព័ត៌មាន

ដឹង​មូលហេតុ អាចារ្យ​​ទា​ម​ទារ​ជិត​៣​ពាន់​ដុល្លារ​ថ្លៃ​ធ្វើ​បុណ្យ​ អ​វត្តមាន​ក្នុង​ពិធី​បូជា​សព ស្រីឡៃ

  • 2017-10-18 07:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ទុះ​ប្រតិកម្ម​ពី​មហា​ជន​​ទៅ​លើ​អាចារ្យ​ដែល​ទាម​ទារ​​ថ្លៃ​បុណ្យ​សព​ សាន ស្រីឡៃ យក​តម្លៃហួស​ហេតុ​រួច​មក​ ស្រាប់​តែ​ព្រឹកមិញនេះ​អាចារ្យ​រូប​នេះ​មិន​ដឹង​ទៅ​ណា​នោះ​ទេ​។ នេះបើតាមម្តាយ សាន ស្រីឡៃ ប្រាប់ Sabay។

អ្នកស្រីថា​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​កាល​ពី​យប់​មិញ​​យ៉ាង​ច្រើន​ពី​អ្នក​លេង​ហ្វេស​ប៊ុក​​ចំពោះ​បុគ្គល​ម្នាក់​អះ​អាង​ថា​ខ្លួន​ជា​​​អាចារ្យ​វាំង​ ​មក​ទាម​ទារ​ថ្លៃ​បុណ្យ​សព​កូន​ស្រី​ខ្លួន​​​​ចំនួន​ជិត ៣០០០​ ដុល្លារ​អាមេរិក​​​​រួច​មក​ នៅ​ព្រឹក​មិញ​នេះ​បុរស​ខាង​លើ​មិន​បាន​បង្ហាញ​ខ្លួន​ទៀត​ទេ​ ​ប្រហែល​ជា​ខ្លាច​មហា​ជន​ ទើប​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បូជា​សព​ដូច្នេះ​​។

“និយាយ​ទៅ​គាត់​បាត់​ខ្លួន​តាំង​ពី​យប់​មិញ​ ប្រហែល​ជា​គាត់​ភ័យ​ខ្លួន​ហើយ ព្រោះ​អាចារ្យ​នៅ​វត្ត​សែន​សុខ​ មិន​បាន​ទាម​ទារ​ទេ ៣០០០ ដុល្លារ​ ដូច​អាចារ្យ​វាំង​ហ្នឹង​​និយាយ​ផង​"។ម្ដាយ​ សាន ស្រីឡៃ លើក​ឡើង​ដូច្នេះ​។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ​ លោក​អាចារ្យ​ក៏​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ មូល​ហេតុ​ដែល​ខ្លួន​​មិន​បាន​ទៅ​ចូល​រួម​ថ្ងៃ​បូជា​សព​ចុង​ក្រោយ​​របស់​អ្នកនាង សាន ស្រីឡៃ ​ព្រោះ​ក្នុង​នាម​ជា​អាចារ្យ​មួយ​រូប​ ​បើ​មិន​មាន​ការ​អញ្ជើញ​ពី​ម្ចាស់​កម្មវិធី​​លោក​មិន​អាច​ទៅ​ចូល​រួម​បាន​ឡើយ​ ម្យ៉ាងវិញទៀតលោកជាប់កម្មវិធីកឋិនទានព្រះបរមរាជ​វាំង។

ចំណែក​ឯ​រឿង​លុយ​វិញ​ លោក អាចារ្យ​ គ្មាន​បំណង​ទៅ​ចង់​បាន​ពី​ក្រុម​គ្រួសារ​អ្នក​នាង សាន ស្រីឡៃ ឡើយ​តែ​បើ​ខាង​គ្រួសារ​នាង​ឲ្យ​លោក​ទទួល​។

គួរ​បញ្ជាក់​ថា ពិធី​បុណ្យ​សព​តារា​ចម្រៀង​អ្នកនាង សាន ស្រីឡៃ ​គឺ​ជា​បន្ទុក​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ជា​អ្នក​ចំណាយ​ទាំង​អស់​៕

​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់