• 2017-10-18 23:38:00
  • ជីវិតតារា

តាំង​​ពី​ការ​​ហើយ​ មិនស្មាន​ថា​ប្ដី​ ចៀវៃ ធ្វើ​​​ខុស​​​ដាក់​​នាង​ច្រើន​​​ដល់​​ម្ល៉ឹង!

  • 2017-10-18 23:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុងក្រោយ​នេះ​ ពិភព​សិល្បៈ​ចិន​កើត​មាន​រឿង​ជា​ច្រើន​ផ្ទុះ​ឡើង​ ហើយ​នាំ​ឲ្យ​មហាជន​មាន​ការ​ផ្ដោត​អារម្មណ៍​មក​លើ​ខ្លាំង ហើយ​ពេល​នេះ​មាន​រឿង​ថ្មី​មួយ​ទៀត​ហើយ​ ដែល​កើត​ឡើង​ចំពោះ​គូស្នេហ៍​តារាសម្ដែង​ Ruby Lin និង​ស្វាមី​ Wallace Huo។

កន្លង​មក​ សង្កេត​ឃើញ​ថា​ បុរស​មិន​សូវ​មាត់​ក​ Wallace Huo ហាក់​ប្រព្រឹត្តិ​កំហុស​ខ្លះ​ ចំពោះ​គូស្នេហ៍​ Ruby Lin ដែល​ជា​ប្រពន្ធ។ តើ​មាន​រឿង​អ្វី​ខ្លះ​ទាក់ទង​នឹង​ជីវិត​គូ​ប្ដី​ប្រពន្ធ​គូ​នេះ៖

១. Wallace មិន​បាន​ពាក់​ចិញ្ចៀន​រៀបការ

មហាជន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ នៅ​ពេល​តារា​ប្រុស​រូប​នេះ​មិន​បាន​ពាក់ចិញ្ចៀន​រៀប​ការ​ក្រោយ​ពេល​ទើប​តែ​រៀប​ការ​ហើយ​ថ្មីថ្មោង។ តាម​រយៈ​ទង្វើ​នេះ​បាន​នាំ​ ទស្សនៈ​មួយ​ចំនួន​គិត​ថា​ លោក​មិន​អើពើ​នឹង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ជីវិត​រៀបការ​នេះ​ទេ។ ប៉ុន្តែ​ទោះ​ជា​មាន​ការ​វាយ​ប្រហារ​យ៉ាងណា​ក៏​ដោយ​ ក៏​ Ruby Lin មិន​បាន​ប្រកាន់​ទោស​ចំពោះ​ស្វាមី​ឡើយ។

២. ជីវិត​ដ៏ឯកា​របស់​ Ruby Lin ក្រោយ​រៀបការ

ខុស​ពី​គូស្នេហ៍​ទើប​រៀប​ការ​ថ្មីថ្មោង​ដទៃ​ទៀត​ ក្នុង​ពិភព​សិល្បៈ​ Ruby ហាក់​ឯកា​ក្រោយ​រៀប​ការ​ហើយ។ ទោះ​បី​ពួកគេ​ទើប​រៀបការ​ហើយ​ក៏ដោយ​ តែ​មើល​ទៅ Wallace ដូចជា​មិន​សូវ​ជា​អើពើ​ជួយ​ប្រពន្ធ​ ដែល​កំពុង​មមាញឹក​នឹង​ការងារ​ថត​សោះ។ ជាពិសេស​ នៅ​ពេល​ Ruby កំពុង​ពពោះ​កូន​ដំបូង​ ក៏​ Wallace ជា​ស្វាមី​ក៏​មិន​សូវ​ទៅ​ផ្ទះ​ដែរ ដែល​ធ្វើ​ឲ្យ​មហាជន​រិះគន់​ច្រើន។

តារា​សម្ដែង​ Xiaoming មើលថែភរិយា

ផ្ទុយ​ពី​ គូស្នេហ៍​ Ruby បើ​ក្រឡេក​ទៅ​មើល​ប្ដី​ប្រពន្ធ​ តារា​សម្ដែង​ Huang Xiaoming និង Angelababy វិញ​ ពិត​ជា​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ណាស់។ ជា​ពិសេស​ អំឡុង​ពេល​ដែល​ Angela កំពុង​ពពោះ គឺ​ Xiaoming មើល​ថែ​ថ្នាក់ថ្នម​ដិតដល់​ណាស់។

Ruby ត្រូវ​យួរ​ឥវ៉ាន់ធ្ងន់ៗ

រឿង​មួយ​ទៀត​ មាន​ម្ដង​នោះ​ នាង​ តួ​ស្រី​ "ចៀវៃ” បាន​ទៅ​លេង​ប្ដី​ដល់​ស្ទូឌីយ៉ូ។ មក​ដល់​ព្រលាន​យន្តហោះ​ នាង​ត្រូវ​កាន់​យួរ​ឥវ៉ាន់​ជា​ច្រើន​ម្នាក់ឯង ដោយ​គ្មាន​ជំនួយ​ពី​អ្នក​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​ ដោយសារ​ទឹក​ចិត្ត​ស្រឡាញ់​ប្ដី​ពេក​ ទើប​នាង​មិន​ខ្វល់​អ្វី​ទាំង​អស់ ឲ្យ​តែ​បាន​ជួបប្ដី។

៣. Wallace Huo ជួប​រឿង​អាស្រូវ​ជា​ច្រើន​ពេល​កូន​ទើប​កើត

នៅ​ពេល​កូន​ទើប​កើត​ មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ផ្ទុះ​ព័ត៌មាន​ដ៏​កក្រើក​មួយ​បាន​ចុះ​ផ្សាយ​ថា​ តារា​សម្ដែង​ Wallce Huo មាន​ជាប់​ពាក់ព័ន្ធ​នឹង​មិត្ត​រួម​សិល្បៈ​ស្រី​ម្នាក់។ តាម​រយៈ​ព័ត៌មាន​នេះ​ ស្រាប់​តែ​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ចាប់អារម្មណ៍​ និង​ជឿ​ថា​វា​ជា​ការពិត​ ព្រោះ​មើល​តាម​ទង្វើ​ ដែល​លោក​ធ្វើ​ដាក់​ប្រពន្ធ​ គឺ​អាច​បញ្ជាក់​ថា​ រឿង​នេះ​អាច​ជា​ការពិត។ ប៉ុន្តែ​ក៏​មាន​មតិ​ខ្លះ​ទៀត​ មិន​ជឿ​ចំពោះពាក្យ​ចចាមអារ៉ាមទាំង​នោះដែរ។

ដោយ​ឡែក​ ងាក​ទៅ​ Ruby Lin វិញ​ បើ​ទោះ​មាន​ព័ត៌មាន​កើត​មាន​ព្រោងព្រាត​នឹង​ស្វាមី​ក៏​ពិត​មែន​ តែ​នាង​ក៏​មិន​បាន​អើពើ​ ឫ​ខ្វល់​ខ្លាំង​ដែរ។ ផ្ទុយ​ទៅ​វិញ​ តារា​ស្រី​រូប​នេះ​ នៅ​តែ​ស្រឡាញ់​ និង​ទុក​ចិត្ត​ស្វាមី​ជានិច្ច។ ជាង​នេះ​ទៅ​ទៀត​ នាង​តែ​មាន​ភាព​រីករាយ​នឹង​ជីវិត​ជា​ម្ដាយ​ជាមួយ​កូន​ស្រី​របស់​នាង៕

ចុចអាន៖ ព័ត៌មាន​ផ្សេងៗជុំវិញ​តារាចិន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម