• 2017-10-19 08:45:03
  • ព័ត៌មាន

កប់​ណាស់! Bruno Mars នឹង​​​ប្រគំ​លើក​​ទី​២​នៅ​សិង្ហបុរី​ឆាប់ៗ​នេះ

  • 2017-10-19 08:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​នៅ​សិង្ហបុរី​អាច​មើល​ការ​ប្រ​គុំ​តន្ត្រី​របស់​ Bruno Mars​ ជា​ថ្មី​ម្តង​ទៀត​បាន​នៅ​ឆ្នាំ​ក្រោយ​ដោយ​ធ្វើ​ឡើង​មាន​រយៈ​ពេល​ ២​យប់ ចាប់​ពី​ថ្ងៃ​ទី​៦-៧​ ខែ​ឧសភា​នៅ​ឆ្នាំ​ក្រោយ​នេះ​។ រី​ឯ​សំបុត្រ​ត្រូវ​បាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

ម្ចាស់​បទ​ 24K Magic រូប​នេះ​បាន​ប្រគំតន្ត្រី​នៅ​ប្រទេស​សឹង្ហ​​បុរី​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​ ២០១៤ ហើយ​ការ​ប្រ​គុំ​តន្ត្រី​លើក​ក្រោយ​នេះ​ អ្នក​គាំ​ទ្រ​របស់លោក​សង្ឃឹម​ថា​ តារាប្រុស​រូប​នេះ​នឹង​ច្រៀង​បទ​ដែល​កំពុង​ល្បី​របស់​លោកដូច​ជា​បទ Versace on the Floor និង​បទ That's what I like ជា​ដើម។

គួរ​បញ្ជាក់​ថា​សំបុត្រ​ការ​ប្រគំតន្ត្រី​ The 24K Magic World Tour របស់​លោក​នឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ​ត​ទៅ​ ចាប់​ពី​ម៉ោង​ ១០ ព្រឹក​តាម​រយៈ​វិបសាយ http://www.sportshubtix.sg តម្លៃ​មាន​ចាប់​ពី​១៦៨$ ឡើង​ទៅ​៕

ប្រភព៖ Asiaone ប្រែសម្រួល៖ អន​ សុភក្រ្តា

មតិយោបល់