• 2017-10-22 10:49:21
  • ព័ត៌មាន

មិន​ធម្មតា​ជាមួយ Concept Design កម្មវិធី Time Of Fashion Show

  • 2017-10-22 10:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Time of fashion show ជា​កម្មវិធី​មួយ​ដែល​ក្រុមហ៊ុន​​​នាឡិកាដៃ ICE-WATCH បង្កើត​ឡើង​ក្នុង​គោល​បំណង​លើកស្ទួយ​និង​គាំទ្រ​ទៅលើ​កា​ឆ្នៃ​ម៉ូដ​រ​បស់​​​ក្រុម​អ្នក​ឆ្នៃ​ម៉ូដ​ខ្មែរ។​

អ្នក​ឆ្នៃ​ម៉ូដ​ដែល​ចូលរួម​មក​បង្ហាញ​ស្នាដៃ​ក្នុង​កម្មវិធី​មានលោក​​ យុន​​​ រត​នៈ មកពី​​ ROTTANAK Collection និង លោក​​ សីហា​ មក​​​ពី​​Victoria satani ។ Mirror BLOOMSOOM ជា​ឈ្មោះ​​ collection មួយ​របស់​​ លោក​សីហា​​ ដែល​លោក​នឹង​យក​មក​បង្ហាញ​ក្នុង​កម្មវិធី​​ ចំពោះ​អត្ថន័យ​លោក​បាន​បកស្រាយ​​​ថា​​ នៅ​ពេល​ស្រី​ស្រស់​ដែល​ទើប​ធំ​ពេញ​វ័យ​ប្រៀ​ប​ដូច​ទៅ​នឹង​ផ្កា​ស្រស់​​​អញ្ចឹង នោះ​ជា​ពេលវេលាដ៏​មាន​តម្លៃ​បំ​ផុត​ដែល​ស្ត្រី​គ្រប់​រូប​ឲ្យ​តម្លៃ​​ ក្នុង​ពេល​នោះ​​ កញ្ចក់​ជា​អ្នក​រ៉ាយរ៉ាប់​ពី​សម្រស់​និង​ភាពស្រស់​បំព្រង​របស់​នារី​ទៅ​ប្រាប់​ខ្លួន​នាង​ផ្ទាល់។​

លោក​សីហា​បាន​បញ្ជាក់​ថា​​ ចំពោះ​ការ​ផលិត​ជា​ស​ម្លៀ​ក​បំពាក់​​គឺ​លោក​បាន​ប្រើប្រាស់​បច្ចេកទេស​ប៉ាក់​ដិ​ន និង​​ ចាក់​ដោយ​ដៃ​ជា​រូបរាង​ផ្កា​​​ស្រស់​ផ្សេងៗ ​យក​មក​ឆ្នៃ​រួម​នៅ​ក្នុង​ស​ម្លៀ​ក​បំពាក់​។​​ collection Mirror BLOOMSOOM នឹង​បង្ហាញ​រួម​ជាមួយ​ម៉ូ​ដែល​ថ្មី​របស់​​ ICE-WATCH មាន​ឈ្មោះថា​​ CITY MIRROR ។

ចំពោះ​លោក​​ យុន​​ រតនៈ វិញ​​​បាន​លើកឡើង​នូ​វ​ពី collection មក​បង្ហាញ​ក្នុង​កម្មវិធី​​ ទី​មួយ​មាន​ឈ្មោះថា​​ sparkling lady និង​​ ទី​ពី​​ មាន​​​ឈ្មោះថា​​ APPOLO Pierre ។​

Sparkling lady លោក​​ យុន​​ រត​នះ​​ ផ្ទាល់​ចង់បង្ហាញ​អោយ​មនុស្ស​ស្រី​ចេះ​បង្ហាញនូវ​ភាពខ្លាំង​និង​លេចធ្លោ​របស់​ខ្លួន​ជាមួយ​នឹង​ភាព​សិចស៊ី​និង​​ ទាក់ទាញ​មិន​ថា​ស្ថិត​ក្នុង​ពេលវេលា​ណា​ក៏ដោយ​​​។​​ អ្នក designer វ័យ​ក្មេង​រូប​នេះ​បន្ត​ថា​​ sparkling lady នឹង​ធ្វើឲ្យ​អ្នកចូលរួម​ទស្សនា​ភ្ញាក់​ផ្អើរ​ជាមិនខាន​​ កាន់តែ​ពិសេស​នោះ​នឹង​បង្ហាញ​រួមជាមួយ​ម៉ូ​ដែល​ថ្មី​របស់​​ ICE-WATCH មាន​ឈ្មោះថា​​ city sparkling ។​

​ឯ​​ APPOLO Pierre​ វិញ designer រូប​នេះ​សូម​លាក់ទុក​​​សិន រង់ចាំ​​ surprise ក្នុង​ថ្ងៃ​កម្មវិធី​។

ចង់ដឹង​កាន់តែច្បាស់​​ តោះ​មក​ទស្សនា​​​សកម្មភាព ក្រុមការងារ Time of fashion show ទាំងអស់គ្នា​៖

ដោយ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម