• 2017-10-31 02:15:16
  • ជីវិតតារា

ក្ដៅៗ! ស្នេហា​ Selena Gomez និងThe Weeknd ឈាន​ដល់ផ្លូវ​បំបែក​ហើយ

  • 2017-10-31 02:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ចំណង​ស្នេហា​រវាង​តារា​ចម្រៀង​ Selena Gomez និង The Weeknd បាន​ឈាន​ដល់​ផ្លូវ​បញ្ចប់​ហើយ​ក្រោយ​ពី​ចំ​ណាយ​ពេល​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​អស់​រយៈ​ពេល ១០ ខែ។

បើ​តាម​ទស្សនាវដ្ដី​ The People បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង Selena Gomez និង The Weeknd បាន​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​តុលាមិ្សលមិញ។ បើ​តាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ឲ្យ​ដឹង​ថា​ រឿង​រ៉ាវ​បាន​កើត​ឡើង​ចុះ​ឡើងៗ​ហូរហែ​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

ប្រភព​នោះ​បាន​និយាយ​ទៀត​ថា៖ "វា​ជា​រឿង​លំបាក​ដែរ សម្រាប់​លោក​ (The Weeknd) នៅ​ពេល​ដែល​មាន​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ហើយ​ តែ​សង្សារ​បែរ​ជា​​រវល់​ថត​នៅ​ទីក្រុង​ New York ទៅ​វិញ។ វា​មិន​ងាយ​ស្រួល​សម្រាប់​ពូក​គេ​នោះ​ទេ"។ រឿង​រ៉ាវ​នៃ​ការ​ចែក​ផ្លូវ​គ្នា​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​ទៅ​ជួប​អតីត​សង្សារ​របស់​ខ្លួន​តារា​ចម្រៀង​ Justin Bieber នៅ​​ព្រះ​វិហារ​ដើម្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​គ្នា។

គូ​ស្នេហ៍​តារា​ល្បី​មួយ​គូ​នេះ​ (Selena Gomez និង The Weeknd) ត្រូវ​គេ​ដឹង​ពី​ទំនាក់​ទំនង​ស្រឡាញ់​គ្នា​នៅ​ខែ​មករា នៅ​ពេល​ដែល​ឃើញ​អ្នក​ទាំង​ ២​ថើប​គ្នា​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ Giorgio Baldi នៅ​ទី​ក្រុង​ Santa Monica រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ឥឡូវ​ពួក​គេ​ទាំង​២ បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ក៏​ដោយ​ តែ​ពួក​គេ​នៅ​តែ​រាប់​អាន​គ្នា​ដូច​ជា​មិត្ត​ភក្តិ​ផ្សេង​ទៀត​ដែរ៕

ចុចអាន៖

ប្រភព៖ Cosmopolitan ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់