• 2017-11-13 09:07:11
  • ជីវិតតារា

បង្ហាញ​មុខ អនាគត​ស្វាមី ហង្ស ម៉ារ៉ានី

  • 2017-11-13 09:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហង្ស ម៉ារ៉ានី ត្រូវ​បាន​គេ​ដឹង​ថា កំពុង​មាន​ទំនាក់​ទំនង​មួយ​បុរស​ម្នាក់​មាន​វ័យ​​ខ្ទង់​៣០ឆ្នាំ​ស្ដើង ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​ទាំង​ពីរទៅ​ណា​មក​ណា​តែងតែ​បណ្ដើរ​គ្នា​មិន​ដាច់​ឡើយ។ តើ​​​បុរស​ម្នាក់​នោះ​ជា​នរណា?

ក្នុង​ជំនួប​ជា​មួយ Sabay ដំបូង​ឡើយ កញ្ញា ​ហង្ស ម៉ារ៉ានី ហាក់​ដូច​ជា​រួញរាក្នុង​ការ​ផ្ដល់​ចម្លើយ ប៉ុន្តែ​បន្ទាប់​​ពី​ក្រុម​ការងារ​ជជីក​សួ​រខ្លាំង ស្រី​ស្អាត​រូប​នេះ​ក៏​ព្រម​សារភាព។ នាង​ប្រាប់​ថា អ្នក​ទាំង​ពីរបាន​ស្គាល់​គ្នា​ជាង​២ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ជាង​១ឆ្នាំ​នេះ​ប៉ុណ្ណោះ។

តារា​ស្រី​ដែល​ល្បី​ខាង Live video លក់​ផ្លែឈើ និងផលិតផល​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ​ បុរស​ម្នាក់​នោះ​មាន​ឈ្មោះ ភូ កែវ​សម្បត្តិ មាន​វ័យ​៣២ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ។ "គាត់​អ្នក​ខេត្ត មិនមែន​អ្នក​ភ្នំពេញ​ទេ ជា​មនុស្ស​សាមញ្ញ ធ្វើ​នៅ​ក្រុមហ៊ុន​មួយ ខ្ញុំ​ស្គាល់​គ្នា​បាន​២ឆ្នាំ​ជាង​ហ្នឹង មិន​ដឹង​ម៉េច​ម៉ា​ទេ​បង​អើយ" ម៉ារ៉ានី ថ្លែង​លាយ​នឹងសំណើច។

មូលហេតុ​ដែល​នាំ​តារា​ស្រី​​​ដែល​​ជា​មន្ត្រី​ប៉ូលិស​​រូប​នេះ សម្រេច​ចិត្ត​ជ្រើសរើសយក​លោក ភូ កែវ​សម្បត្តិ ជា​គូ​អនាគត ត្រូវ​បាន​នាង​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​បុរស​ម្នាក់​នោះ​​​ជា​មនុស្ស​សាមញ្ញ មាន​ទឹក​ចិត្ត​ល្អ ចេះ​ជួយ​​អ្នក​ក្រីក្រ​ដូច​នាង ជាង​នេះ​ទៅ​​ទៀត​របស់​ម្នាក់​នោះ​តែង​យកអាសា​នាង មិន​ចេះ​រអ៊ូរទាំ និយាយ​រួម​ទឹក​ចិត្ត​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទៅ​ថ្ងៃអនាគត។

ទន្ទឹមគ្នា​នោះ​ដែរ ម៉ារ៉ានី ប្រាប់​ថា ចាស់​ទុំ​ទាំង​សង​ខាង​ក៏​ពេញ​ចិត្ត មិន​បាន​រារាំង​ស្នេហា​អ្នក​ទាំង​២ឡើយ។

អ្នក​ទាំង​២ មិន​ទាន់​មាន​គម្រោង​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ ដោយ​នាង​ប្រាប់​ថា ចង់​រក​ស៊ី​​ឲ្យ​​សល់​ទ្រព្យ​សិន ។ បច្ចុប្បន្ន​ពួក​គេ​កំពុងតែ​រក​ស៊ី​​ជា​មួយ​គ្នា តាំង​ពី​ចាប់​ផ្ដើម​ដាក់​ចិត្ត​ស្រលាញ់​គ្នា​មក​ម្ល៉េះ។

ទោះបី​ជា​បន្ត​នៅ​ច្រើន​ឆ្នាំ​ក្ដី ម៉ារីនី មិន​​បារម្ភពី​ចំណង​ស្នេហ៍​របស់​នាង ខ្លាច​ថ្ងៃ​ក្រោយប្រេះឆា​​ឡើយ ដោយ​នាង​គិត​យ៉ាង​ខ្លី​ថា បើ​គូពិត​មែន ច្បាស់​ជា​មិន​ព្រាត់​ឡើយ។

ក្រោយ​ពី​រៀបការ​រួច តារា​ស្រី​រូប​នេះ បញ្ជាក់​ប្រាប់​ថា នៅ​តែ​បន្ត​ការងារ​សិល្បៈ និងការងារ​សប្បុរសធម៌​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​ដដែល ត្បិត​អី​ការងារ​​ទាំង​២​នេះ ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង ហើយ​ក៏​ជា​ចំណែក​មួយ​​​ធ្វើ​ឲ្យ​មហាជន​ស្គាល់​នាង​ ងាយ​ស្រួល​ក្នុង​ការ​រកស៊ី​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់