- 2017-11-14 03:05:15
- ជីវិតតារា
អ៊ុន អាលីហ្សា អាចនឹងឈប់ពីសិល្បៈ
- 2017-11-14 03:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន អាលីហ្សា អាចនឹងឈប់ពីសិល្បៈ
ចន្លោះមិនឃើញ
តារាសម្ដែងកញ្ញា អ៊ុន អាលីហ្សា និយាយកញ្ញាអាចនឹងផ្អាក ឬឈប់ពីសិល្បៈ ប្រសិនបើការងារជាមន្ត្រីរាជការ ដែលកញ្ញាទើបប្រឡងជាប់កាលពីពេលថ្មីៗ មានកន្លែងល្អ អាចឱ្យពឹងអាស្រ័យបាន។
តារាសម្ដែងរូបនេះបន្តថា ការប្រកាសរបស់ខ្លួន មិនមែនចង់បិទអាជីពសិល្បៈទាំងស្រុងចោលនោះទេ បើទោះទើបបានតំណែងជាមន្ត្រីរាជការ។ កញ្ញាបញ្ជាក់ថាប្រសិនបើការងាររដ្ឋ ពិតជាធ្វើឱ្យកញ្ញាមិនអាចងាកមកចាប់អាជីពសិល្បៈវិញបាន នោះនឹងសម្រេចចិត្តផ្អាក។
យ៉ាងណាក៏ដោយកញ្ញា អ៊ុន អាលីហ្សា លើកឡើងថា អាជីពជាអ្នកសិល្បៈកញ្ញានៅតែស្រលាញ់ និងចូលចិត្តជានិច្ច ព្រោះសិល្បៈ ធ្វើឱ្យនាងមានមុខមាត់ និងភាពល្បីល្បាញ ដល់ពេលបច្ចុប្បន្ន។
បច្ចុប្បន្ន អាលីហ្សា កំពុងថតភាពយន្តជាច្រើន ទាំងរឿងភាគ និងរឿងដុំ ដោយភាពយន្តខ្លះ កញ្ញាអះអាងថា ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានា ចាប់ពីចុងឆ្នាំនេះ ហើយមានរឿងមួយចំនួនទៀត នឹងលេចមុខនៅដើមឆ្នាំ២០១៨ខាងមុខ។ តាមរយៈការចេញភាពយន្តជាបន្តបន្ទាប់ អ៊ុន អាលីហ្សា រំពឹងថានឹងអាចជួយឱ្យទីផ្សារសិល្បៈរបស់ខ្លួនរីកចម្រើនជាថ្មី ក្រោយផ្អាកមួយរយៈ ដើម្បីចូលហ្វឹកហាត់ជាមន្ត្រីនគរបាល៕
អានអត្ថបទ៖