- 2017-11-23 23:25:00
- ព័ត៌មាន
អស្ចារ្យ! កូនខ្មែរ៣រូប មានទេពកោសល្យខ្ពស់លើស្នាដៃគំនូរសហសម័យ
- 2017-11-23 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! កូនខ្មែរ៣រូប មានទេពកោសល្យខ្ពស់លើស្នាដៃគំនូរសហសម័យ
ចន្លោះមិនឃើញ
នៅក្នុងប្រទេសកម្ពុជាមានសិល្បករនិងវិចិត្រករផ្នែកសហសម័យដែលមានទេពកោសល្យមិនតិចទេ ជាងនោះទៅទៀតស្នាដៃរបស់ពួកគេក៏ទទួលបានការគាំទ្រមិនតិចដែរ ទាំងក្នុងប្រទេសកម្ពុជានិងលើឆាកអន្តរជាតិ។ ថ្ងៃនេះ Sabay សូមលើកយកវិចិត្រករផ្នែកសហសម័យ៣រូប មកបង្ហាញជូនលោកអ្នក។
ទី១ លោក ពេជ្រ សុភាព លោកគឺជាវិចិត្រករដែលមានទេពកោសល្យខ្ពស់ក្នុងស្នាដៃសិល្បៈចម្លាក់ដែលបង្កប់អត្ថន័យគ្មានដែនកំណត់។ ស្នាដៃបែបចម្លាក់ របស់លោកធ្វើពីផ្ដៅនិងវត្ថុធាតុដើមមួយចំនួនទៀត ដែលមានរូបបដិមា និងរូបផ្សេងៗទៀត។ ស្នាដៃទាំងនោះ ល្បីល្បាញខ្លាំងលើឆាកជាតិនិងអន្តរជាតិ ដោយបានតាំងបង្ហាញក្នុងសារមន្ទីរ Metropolitan នៃទីក្រុងញីវយ៉ក នៅមជ្ឈមណ្ឌល Pompidou នៃទីក្រុងប៉ារីសនិងនៅ មជ្ឈមណ្ឌលឯកសារ Dokumenta de Kassel ។ លោកត្រូវបានគេទទួលស្គាល់ជាសិល្បករដ៏ចម្បងនៅក្នុងឆាកសិល្បៈអន្តរជាតិ នាពេលបច្ចុប្បន្ន។
ទី២ លោក លាង ស៊ីកន លោកមានជំនាញខ្ពស់ខាងគំនូរសហសម័យ ស្នាដៃរបស់លោកមានការកោតសរសើរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ គំនូររាប់រយផ្ទាំងរបស់លោកត្រូវបានចុះកុងត្រាតាំងពិព័រណ៍នៅក្នុងវិចិត្រសាលលំដាប់ថ្នាក់ពិភពលោកដ៏កម្រឈ្មោះ Rossi&rossi។ ស្នាដៃគំនូរសហសម័យរបស់លោកមានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅបំផុត ដោយបានបញ្ចូលរឿងប្រវត្តិសាស្ត្ររវាងខ្មែរនឹងខ្មែរ ខ្មែរនឹងបរទេស ប្រវត្តិសាស្ត្រពិភពលោក និងរឿងរ៉ាវក្នុងសម័យបច្ចុប្បន្នផងដែរ។
ទី៣ លោក ឯម រាម វិចិត្រកររូបនេះត្រូវបានគេដាក់រហ័សនាមឱ្យថាជា បណ្ឌិតច្នៃម៉ូដ លោកមានទេពកោសល្យ និងភាពច្នៃប្រឌិតច្រើន ទាំងផ្នែកគំនូរ និងគំនិតច្នៃប្រឌិតផ្សេងៗ។ ស្នាដៃគំនូររបស់លោកគូនៅលើផ្ទាំងបាវក្រចៅមានភាពល្អទាក់ភ្នែកមិនគួរឱ្យជឿ ថាវាជាគំនូរដែលគូដោយដៃ។ ស្នាដៃសហសម័យជាច្រើនរបស់លោក ក៏បានយកទៅតាំងពិព័រណ៍នៅក្រៅបរទេសមិនតិចដែរ ជាពិសេសទៀតនោះស្នាដៃសហសម័យរបស់លោកក៏ធ្លាប់ទទួលបានពានពីក្រៅប្រទេសផងដែរ។
ចុចអាន៖ ស្អាតដូចវាំង! បន្ទប់វិចិត្រករខ្មែរ ច្នៃឡើងដោយការគិតស៊ីជម្រៅ អបអរសាទរ! បណ្ឌិតច្នៃម៉ូដ ឯម រាម ត្រៀមទទួលបានពានរង្វាន់មួយពីអន្តរជាតិ