• 2017-11-21 03:40:00
  • ជីវិតតារា

ជួប​​អតីត​សង្សារ​​ដល់​ទៅ​​៣នាក់​​អ៊ីចឹង Harry Styles សម្ដែង​យ៉ាង​ម៉េច​ទៅ?

  • 2017-11-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​អាចចម្លែក​ចិត្ត​បន្តិច​ ដែល​ត្រូវ​សម្ដែង​ជាមួយ​អតីត​មិត្ត​ស្រី​របស់​ខ្លួន​នោះ។ តារា​ចម្រៀង​ Harry Styles បាន​ចូល​រួម​​ច្រៀង​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Victoria’s Secret Fashion Show តាម​ការអញ្ជើញ​របស់​កម្មវិធី​ ដោយ​ក្នុង​នោះ​មាន​តារា​ម៉ូដែល ៣​រូប​ជា​អតីត​​មិត្ត​ស្រី​របស់​លោក។

អំឡុង​ពេល​សម្ដែង ប្រិយ​មិត្ត​ពិត​ជា​សង្កេត​ឃើញ​ថា តារា​ម៉ូដែល​ជា​ច្រើន​បាន​បង្ហាញ​រូប​រាង​របស់​ពួក​គេ​អម​ជាមួយ​ការ​ច្រៀង​របស់​ម្ចាស់​បទ  “Sign of the Times” រូប​នេះ​ផង​ដែរ។​ ក្នុង​នោះ​ដែរ ​សង្កេត​ឃើញ​អតីត​មិត្ត​ស្រី​របស់​លោក​ Georgia Fowler, Sara Sampaio និង Nadine Leopold ក៏​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តារា​ចម្រៀង​វ័យ ២៣​ឆ្នាំ​រូប​នេះ​ មិន​បាន​បញ្ចេញ​អាកប្បកិរិយា​អ្វី​ប្លែក​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​កម្មវិធី​នេះ បញ្ចប់​ទៅ​ដោយ​រលូន​ថែម​ទៀត​ផង។

គួរ​រម្លឹក​ឡើង​វិញ​ថា តារា​ចម្រៀង Harry Styles មាន​ទំនាក់​ទំនង​ជាមួយ​តារា​ម៉ូដែល Georgia Fowler, Sara Sampaio និង Nadine Leopold កាល​ពី​​មុន​ ហើយ​ទើប​តែ​​បាន​ជួប​គ្នាជាថ្មី​​វិញ​នៅ​ឆ្នាំ​នេះ​ក្នុង​កម្មវិធី​អស្ចារ្យ​នេះ៕

Georgia Fowler
Sara Sampaio
Nadine Leopold

ប្រភព៖ Metro ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់