- 2017-11-21 09:15:30
- ព័ត៌មាន
អ្នកអានត្រៀមចិត្តសម្រាប់ព្រឺរន្ធត់ជាមួយ «ផ្ទះគ្រូទាយ»
- 2017-11-21 09:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអានត្រៀមចិត្តសម្រាប់ព្រឺរន្ធត់ជាមួយ «ផ្ទះគ្រូទាយ»
ចន្លោះមិនឃើញ
វីដេអូភាគរឿងផ្ទះគ្រូទាយដែលជាស្នាដៃប្រលោមលោករបស់ ពេជ្រ បណ្ឌិត ពេលនេះត្រូវបានប្រកាសថតចប់ស្រេចបាច់ហើយ។
លោក ស៊ុត ឈាងឡេង នាយកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ Soyo បានឲ្យដឹងថា ផ្ទះគ្រូទាយ និទានពីរូបសំណាកដ៏ចម្លែកលាក់ក្រោយចម្ការរបស់មេមត់ដែលល្មោភលាភ សុខចិត្តធ្វើអំពើបាបតាមផ្លូវវិជ្ជាងងឹត។ អ្នកនិពន្ធបានផ្សារភ្ជាប់និទាននេះទៅនឹងជំនឿខ្មែរ ដែលតែងតែឲ្យកូនចៅប្រុងប្រយ័ត្ន មិនឲ្យបាត់របស់ជាប់ខ្លួននានា ដូចជា សក់ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ផ្សេងៗ ដែលអ្នកលេងអាគមទំាងឡាយអាចប្រើវាមកជាអាវុធសម្លាប់សាមីខ្លួនបានដោយមិនជាប់ទោសអូសដំណើរ។
អ្នកនិពន្ធ ម៉ីសន សុធារី ដែលប្រើនាម ពេជ្រ បណ្ឌិត ក្នុងបណ្តារឿងមន្តអាគម បានឲ្យដឹងថា Studio4 បានផលិតរឿងសម្រាប់អនឡាញនេះ រយៈពេល៥ខែ ដោយសម្រិតសម្រាំង ទីតាំងតួអង្គ និងបច្ចេកទេសថ្មីឆ្លើយតបទៅនឹងឈុតឆាកដ៏ព្រឺព្រួចដែលមាននៅក្នុងប្រលោមលោក។
ក្រៅពីរឿងខាងលើ លោក ស៊ុត ឈាងឡេង បញ្ជាក់ថា រឿងផ្សេងទៀតរបស់ពេជ្របណ្ឌិត កំពុងតែដំណើរការផលិតជាបន្តបន្ទាប់។ លោកថា៖ «យើងគ្មានគម្រោងបញ្ចាំងវីដេអូដ៏ល្អនេះនៅទីណាផ្សេងទេ!សូមdownload Soyoដើម្បីឲ្យអ្នកផ្ទះរបស់អ្នកអាចជុំគ្នាទស្សនាភាពយន្តមន្តអាគមខ្មែរដ៏ល្អមួយនេះ!»
Soyo Cambodiaគឺជាបណ្តុំវីដេអូជាច្រើនដែលទស្សនិកជនអាចរកបានរឿងថ្មីៗជាច្រើនសម្បូរបែប។