• 2017-11-25 07:09:11
  • ជីវិតតារា

Adele នៅ​តែ​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ឆ្នាំ​នេះ​ដោយ​មិន​បញ្ចេញ​បទ​ថ្មី

  • 2017-11-25 07:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Adele គឺ​ជា​កំពូល​តារា​ចម្រៀង​ក្នុង​ប្រវត្តិសាស្ត្រ​តន្ត្រី តាំង​ពី​ចូល​សិល្បៈ​មក​ នាង​មាន​អាល់ប៊ុម​ចំណាត់​ថ្នាក់​លេខ​១​ ចំនួន​បី​ ពាន​រង្វាន់​ Grammy ចំនួន ១៥ និង​ការ​ប្រគំ​តន្ត្រី​ជា​ច្រើន​ដែល​លក់​សំបុត្រ​ដាច់​អស់​គ្មាន​សល់។

សម្រាប់​ពេល​នេះ​ Adele នៅ​តែ​រក​ចំណូល​បាន​យ៉ាង​ច្រើន​ ទោះ​បី​មិន​បាន​បញ្ចេញ​អាល់ប៊ុម​ក្នុង​រយៈពេល​២​ឆ្នាំ​ក៏ដោយ​។ គិត​ត្រឹម​ចុង​ឆ្នាំ​នេះ ម្ចាស់​បទ​ "Hello” រក​ចំណូល​បាន​ ៩លាន​ផោន​(ប្រមាណ​ជា​ ១២លានដុល្លារ)​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​សារព័ត៌មាន​ The Daily Mirror។

ផ្នែក​ខ្លះ​នៃ​ចំណូល​នេះ​បាន​មក​ពី​ ការ​លក់​អាល់ប៊ុម ២៥ របស់​នាង​ដែល​បាន​បញ្ចេញ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥។ ខណៈ​ឯ​ចំណូល​មួយ​ផ្នែក​ធំ​ទៀត​គឺ​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​របស់​នាង។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តារា​ចម្រៀង​វ័យ ២៩​ ឆ្នាំ​នេះ​បាន​ច្រាន​ចោល​សំណើ​សម្ដែង​ជា​ច្រើន​ ព្រោះ​ចង់​ចំណាយ​ពេល​វេលា​ជាមួយ​កូន​ប្រុស​វ័យ ៤​ឆ្នាំ​របស់​នាង​ឈ្មោះ Angelo។

Adele បាន​បដិសេធ​មិន​ច្រៀង​ជូន​មហាសេដ្ឋី​អារ៉ាប ដែល​ផ្ដល់​នាង​ដល់​ទៅ​ជាង​១​លាន​ដុល្លារ​សម្រាប់​ការ​ច្រៀង​តែ​មួយ​រាត្រី។

បើ​ប្រៀប​ធៀប​នឹង​ចំណូល​របស់​នាង​កាល​ពី​ឆ្នាំ​មុន​គឺ​តិច​ជាង​ច្រើន ដោយ​សារ​នាង​មិន​សូវ​ជា​ចង់​ចំណាយ​ពេល​ច្រើន​សម្ដែង​នោះ​ទេ។

Adele រក​ចំណូល​បាន​ជាង ១៦​លាន​ផោន​ (ប្រមាណ​ ២១​លាន​ដុល្លារ)​ កាល​ពី​ឆ្នាំ ២០១៦៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់