• 2017-12-04 01:54:44
  • ព័ត៌មាន

Ji Chang Wook ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ញាប់ញ័រ​គ្រប់គ្នា ពេលបង្ហោះ​រូបចូល​ធ្វើ​ទាហាន

  • 2017-12-04 01:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​មក​ តារា​សម្ដែង​ Ji Chang Wook មិន​ដែល​បង្ហោះ​រូបភាព​អ្វី​ទាក់​ទង​នឹង​ជីវិត​រស់​នៅ​របស់​ខ្លួន​ឡើយ​ ទើប​តែ​ថ្មីៗ​នេះ​ លោក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​គ្រប់​គ្នា​ពេល​បាន​ឃើញ​រូបភាព​ថ្មី​របស់​តារា​ប្រុស​រូប​នេះ។

កាល​ពី​ថ្ងៃ​ទី​ ០២ ខែ​ធ្នូ​ តារា​ប្រុស​វ័យ​ ៣០​ឆ្នាំ​ Ji Chang Wook បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ក្រោយ​បង្ហោះ​រូប​ភាព​ជាំ​ច្រើន​សន្លឹក​លើ​ គណនី​ Instagram របស់​ខ្លួន។ ពេល​បាន​ឃើញ​រូបភាព​ទាំង​នោះ​ភ្លាម អ្នក​គាំទ្រ​ជា​ច្រើន​នាំ​គ្នា​ បង្ហាញ​អារម្មណ៍​ដូចៗគ្នា​ពី​អារម្មណ៍​ញាប់ញ័រ​ នឹក​រលឹក​ តារា​សំណព្វ​ចិត្ត​ខ្លួន​រូប​នេះ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ Chang Wook ច្រាប់​តែ​លុប​រូប​ទាំង​នោះ​ចោល​តែ​ម្ដង​ ដោយ​គ្មាន​មូលហេតុ។

ទោះ​ជា​យ៉ាង​ណា​ ក៏​អ្នក​គាំទ្រ​ទាំង​អស់​ អស់​ចិត្ត​ដែរ​ ព្រោះ​ហោច​ណាស់​ពួកគេ​បាន​ដឹង​ថា​ពេល​នេះ​ តួ​ប្រុស​រឿង​ "Suspicious Partner” រូបនេះ​សុខ​សប្បាយ​ធម្មតា។

Chang Wook បាន​ចូល​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ​នេះ​តាំង​ពី​ថ្ងៃ​ទី​ ១៤ ខែ​សីហា​ ឆ្នាំ​ ២០១៧ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៩៕

ចុចអាន៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់