• 2017-12-06 08:08:29
  • ជីវិតតារា

ដួង ម៉ានិច រារែក​នឹង​គម្រោង​​ចេញ​​ទៅ​កើប​លុយ​ធំ​នៅ​​បរទេស​

  • 2017-12-06 08:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កំពុង​មាន​ទីផ្សារ​កញ្ញា ដួង ម៉ានិច ហាក់​បង្ហាញ​ការ​ស្ទាក់​ស្ទើរ ចំពោះ​គម្រោង​ចេញ​កើប​លុយ​ធំ​នៅ​សហរដ្ឋ​អាមេរិក នា​ពេល​ខាង​មុខ។ នេះ​ដោយ​សារ​តែ​អ្នក​ធានា​នាំ​នាង​​ទៅ​ក្រៅ​ប្រទេស​ មិន​ទាន់​ផ្ដល់​ព័ត៌មាន​ច្បាស់ ខណៈ​ទីផ្សារ​ក្នុង​ស្រុក​កំពុង​មមាញឹក​ខ្លាំង។

ម្យ៉ាង​ការ​ទទួល​បាន​តំណែង​ថ្មី ក្នុង​រឿង​ភាគ​ខ្នាត​ធំ ”ដែន​ដី​ស្នេហ៍ អាថ៌​កំបាំង” របស់​ស្ថានីយ​ទូរទស្សន៍​ PNN កាល​ពី​ពេល​ថ្មីៗ ជា​ដើម​ចម​ដ៏​ធំ​មួយ​ទៀត ធ្វើ​ឱ្យ​កញ្ញា​កំពុង​រារែក​ចិត្ត។

កញ្ញា ដួង ម៉ានិច និយាយ​ថា​ ដំណឹង​ចេញ​ទៅ​បរទេស ហាក់​មិន​ច្បាស់​លាស់​បែប​នេះ​ហើយ ទើប​កញ្ញា​ទទួល​កុងត្រា​ថត​ខ្សែ​ភាពយន្ត​ជា​បន្ត​បន្ទាប់។ កញ្ញា​បន្ត​ថា ជា​រឿង​មួយ​គួរ​ឱ្យ​សោក​ស្ដាយ ​ប្រសិន​បើ​អ្នក​ចង់​ធានា​នាង​ ចេញ​សម្ដែង​នៅ​អាមេរិក​ជា​លើក​ដំបូង មាន​ដំណឹង​ល្អ​ចន្លោះ​ពី១​ ទៅ ២​ ខែ​ខាង​មុខ ព្រោះ​កញ្ញា​ជាប់​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​ជា​ច្រើន​រួច​ទៅ​ហើយ ជា​ពិសេស​ផលិតកម្ម "ភូមិ​ពេជ្រ​ភាពយន្ត" ដែល​កំពុង​ផលិត​រឿង​រយៈ​ពេល​យូរ គឺ​ "ដែន​ដី​ស្នេហ៍ អាថ៌កំបាំង” នេះ។

ដួង ម៉ានិច្ច ក្នុង​ពិធី​ក្រុង​ពាលី​រឿង "ដែន​ដី​ស្នេហ៍ អាថ៌កំបាំង"

ប្រសិន​បើ​រឿង​នេះ​អាច​កើត​ឡើង​មែន​ អ្វី​ដែល ម៉ានិច ចង់​បំផុត​នោះ គឺ​ការ​ចង់​ជួប​ព​លរដ្ឋ ខ្មែរ​នៅ​ក្រៅ​ប្រទេស មិន​មែន​រឿង​លុយ​កាក​ឡើយ។ កញ្ញា​មាន​គម្រោង​ជា​យូរ​មក​ហើយ​ ចំពោះ​ការ​ចេញ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​ ក៏​ប៉ុន្តែ​ពេល​វេលា និង​ឱកាស ហាក់​មិន​អំណោយ​ផល។

​នា​ពេល​ថ្មីៗ​កន្លង​ទៅ​ ម្ចាស់​ផលិតកម្ម កេសា​រ៉ាភាពយន្ត អ្នកស្រី ស កេសារ៉ា បាន​សន្យា ថា​នឹង​នាំ​តារា​សម្ដែង​រូប​នេះ ទៅ​សម្ដែង​ក្រៅ​ប្រទេស​ឱ្យ​បាន ប៉ុន្តែ​ដំណឹង​នេះ​ចេះ​តែ​បាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឱ្យ​កញ្ញា​សម្រេច​ចិត្ត​ទទួល​កុងត្រា​ថត​ភាពយន្ត​ជា​បន្ត​បន្ទាប់៕

អត្ថបទ​៖ ចរិយា

មតិយោបល់
អត្ថបទពេញនិយម