• 2017-12-17 05:21:46
  • ជីវិតតារា

ស្ងាត់​ៗ​ស្រី​ស្អាត​ ចរិយា ពេជ្រ បើក​​ហាង​ថែរក្សា​សម្ផស្ស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​

  • 2017-12-17 05:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សាច់​ស​ខ្ចី​ ចរិយា ពេជ្រ ​បាន​ធ្វើ​ពិធី​សម្ពោធ​ហាង​ថែ​រក្សា​សម្ផស្ស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ កាល​ពី​ព្រឹក​មិញ​​នេះ​នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ទល់​មុខ​​ទន្លេ​បាសាក់​២​។

ចរិយា ពេជ្រ

ថ្លែង​ក្នុង​ពិធី​បើ​សម្ពោធ​ហាង​ថែ​រក្សា​សម្ផស្ស​ ចរិយា ពេជ្រ បាន​លើក​ឡើង​ថា​​ ចំពោះ​ការ​បើក​ហាង​រក​ស៊ី​ថ្មី​​នេះ​ដែរ​មាន​ការ​ជំរុញ​​លើក​ទឹក​ចិត្ត​ពី​បង​ស្រី​ ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​ហ៊ាន​បោះ​ដើម​ទុន​​ ១០ ម៉ឺន​ដុល្លារ​​ ដើម្បី​បំពេញ​បំណង​សុភាព​នារី​ទាំង​ឡាយ​ដែល​ចង់​បាន​សម្ផស្ស​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។

ចរិយា ពេជ្រ រៀបរាប់​ថា ការ​បើក​អាជីវកម្ម​លើក​ដំបូង​ខ្លួន​មិន​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នោះ​ទេ ព្រោះ​ហាង​ថែ​រក្សា​សម្ផស្ស​ មាន​វេជ្ជបណ្ឌិត​ជំនាញ​មក​ពី​ប្រទេស​ថៃ​ ផ្នែក​ថែរក្សា​សម្រស់​ពេញ​១​ដង​ខ្លួន​របស់​ស្ត្រី​តែ​ម្ដង​។ សម្រាប់​ថ្ងៃ​ខាង​មុខ​ហាង​ថែរក្សា​សម្ផស្ស​ "យូអ៊ី​ ប៊ីយូធី​" របស់​នាង​អាច​ពង្រីក​ទីតាំង​​ទៅ​តាម​ខេត្ត​បន្ថែម​ទៀត​។

“សម្រាប់​ពេល​នេះ​ហាង​ "យូអ៊ី ប៊ីយូធី" មាន​តែ​នៅ​ភ្នំពេញ​នៅ​ឡើយ​ទេ​បង​ មិន​ទាន់​បាន​ពង្រីក​សាខា​ទៅ​តាម​ខេត្ត​ទេ តែ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​នឹង​បើក​សាខា​នៅ​តាម​ខេត្ត តែ​ក្នុង១​ខេត្ត​តម្រូវ​ឲ្យ​មាន​ហាង​ យូអ៊ី ប៊ីយូធី តែ​មួយ​ប៉ុណ្ណោះ​" ។នេះ​បើ​តាម​ ចរិយា ពេជ្រ បញ្ជាក់​។

ក្នុង​ពិធី​បើក​ហាង​ថែរក្សា​សម្ផស្ស​ព្រឹក​មិញ​នេះ​ ព្រះ កាយច័ន្ទ ដែល​ជា​មិត្ត​ស្និទ្ធស្នាល​​​របស់​ ចរិយា ពេជ្រ ក៏​បាន​មក​ចូល​រួម​អបអរសាទរ​ផង​ដែរ​៕​​​​​​

ចរិយា ពេជ្រ និង បងស្រី​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់