កម្មវិធីផលិតកុន អាស៊ាន វ័យក្មេងរបស់ កូរ៉េ ឆ្នាំនេះកម្ពុជាម្ចាស់ផ្ទះ
កម្មវិធីផលិតកុន អាស៊ាន វ័យក្មេងរបស់ កូរ៉េ ឆ្នាំនេះកម្ពុជាម្ចា...
- 2016-10-31 23:34:00
- ព័ត៌មាន
ព្រឹកមិញនេះនៅ បុប្ផាណា បានប្រារព្ធកម្មវិធីបើកសម្ពោធជាផ្លូវការ កម្មវិធីបណ្ដុះបណ្ដាលអ្នកផលិតកុនវ័យក្មេង FLY ដែលមានបេក្ខភាពចូលរួមពី១១ប្រទេសផ្សេងគ្នាក្នុងតំបន់អាស៊ាន ដោយក្នុងនោះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
កម្មវិធី FLY (Film Leaders Incubator) មានប្រភពមកពីប្រទេសកូរ៉េ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអ្នកផលិតកុនវ័យក្មេងជាលើកទី៥របស់ខ្លួនដែលមានការចូលរួមពីបេក្ខភាពមកពីបណ្ដាប្រទេសក្នុងសមាជិកអាស៊ានចំនួន ២០ រូប និង កូរ៉េ ២ រូប។ គោលបំណងធំរបស់កម្មវិធីនេះ គឺចង់ឲ្យយុវវ័យដែលស្រលាញ់វិស័យភាពយន្តទាំងអស់ មានឱកាសសិក្សាបន្ថែម ក៏ដូចជាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើវិស័យមួយនេះ និងបានចែករំលែកបទពិសោធន៍ផ្សេងៗផងដែរនេះ បើតាមអ្នកតំណាង FLY លើកឡើង។
(អ្នកតំណាង FLY)
កម្មវិធី FLY (Film Leaders Incubator) ២០១៦ រៀបចំដោយ Busan Film Commission, Cambodia Film Commission, Asian Commission Network និង Busan Asian Film School គាំទ្រដោយ Busan Metropolitan City និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៃប្រទេសកម្ពុជា។ FLY នឹងចាប់ផ្ដើមបេសកកម្មរបស់ខ្លួនចាប់ពីថ្ងៃទី ៣១ តុលានេះ ដល់ ១២ វិច្ឆិកា ទៅតាមទីតាំងនានាក្នុងប្រទេសកម្ពុជាដែលបានកំណត់ទុក។
(ជំទាវ ភឿង សកុណា រដ្ធមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ)
FLY បានបង្កើតឡើងនៅឆ្នាំ ២០១២ ក្នុងប្រទេស កូរ៉េ និងចាប់ផ្ដើមដំណើរការឆ្នាំទី១របស់ខ្លួននៅក្នុងប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ២០១៣ រៀបចំនៅប្រទេសថៃ ឆ្នាំ ២០១៤ រៀបចំនៅ មីយ៉ាន់ម៉ា ចំណែកឯឆ្នាំ ២០១៥ នៅប្រទេស ម៉ាឡេស៊ី និង ២០១៦នេះ កម្ពុជា ជាម្ចាស់ផ្ទះ៕
អត្ថបទ៖ SAMEDY