• 2016-10-25 21:45:36
  • ព័ត៌មាន
អីយ៉ា! Peypey Dy លេងផ្តួល ឈីន រតនៈ​ ចឹង​ហ្មង អីយ៉ា! Peypey Dy លេងផ្តួល ឈីន រតនៈ​ ចឹង​ហ្មង
  • 2016-10-25 21:45:36
  • ព័ត៌មាន

ថ្ងៃ​នេះ​ Sabay នឹង​នាំ​អារម្មណ៍​ទស្សនិកជន​មក​ទស្សនា​ការ​លេង​ល្បែង​កម្សាន្ត​ពីអតីតបេក្ខភាព The Voice​ ឈីន រតនៈ និង​តារា​ហ្វេសប៊ុក Peypey Dy​ អ្នក​ទាំង​ពីរនឹង​​រាប់​ឈ្មោះ​តារាសម្តែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ល្បែង​នេះ​គោល​បំណង​សំខាន់​ចង់​តេស្ត​សមត្ថភាព​នៃ​ការ​ចង​ចាំអ្នកទាំង​ពីរ​ ថា​​តើ​នរណាមាន​ភាព​រហ័ស​ជាង។     ​​រវាង​ ឈីន​ រតនៈ និង​​ Peypey Dy ​អ្នក​ណា​​មាន​ការ​ចងចាំ​ និង​រហ័ស​រហួន​ជាង ដូច្នេះ​ក្នុង​ឱកាស​​ខួប​កំណើត​ ទ្រី សក្កដា​កាល​ពី អាទិត្យ​មុន​ពួកគេ​បានជួប​ និង​​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​រក​អ្នក​ឈ្នះ​ចាញ់។ ដូច្នេះ​ចង់​ដឹង​ថា​នរណាឈ្នះ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា ​​

  • 2016-08-22 20:40:32
  • Road Safety
ឈីន រតនៈ ហូរ​ទឹក​ភ្នែកទាំង​មិន​ដឹង​ខ្លួន​​ បាន​ច្រៀង​​បទ​ខ្លួន​ឯង​​ ឈីន រតនៈ ហូរ​ទឹក​ភ្នែកទាំង​មិន​ដឹង​ខ្លួន​​ បាន​ច្រៀង​​បទ​ខ្លួន​ឯង​​
  • 2016-08-22 20:40:32
  • Road Safety

ឈីន រតនៈ ប្រាប់​ថា​ ពេញ​មួយ​យប់​នាង​គេង​មើល​តែ​វីដេអូ​ Trailer បទ​ទើប​ចេញ​ថ្មី "អ្នកមិនអន់ទេ"​ រំភើប​លាយឡំ​ទឹក​ភ្នែក​ ដោយ​មិន​នឹក​ស្មាន​ថា ​រូប​នាង​អាច​មាន​​បទ​ចម្រៀង​ច្រៀង​​ រួម​ទាំង​មាន​រូបខ្លួន​ឯង​ក្នុង​វីដេអូ​បែប​ហ្នឹង​ទេ។   “យប់​មិញ​ ដល់​ឥលូវ​នៅ​តែ​គេង​ញញឹម​ ហើយ​ពេល​ខ្លះ​ហូរ​ទឺក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​ ព្រោះ​សប្បាយ​ចិត្ត​ពេក​ មិន​នឹក​ស្មាន​ថា​ ខ្លួន​ឯង​មាន​បទ​ចម្រៀង​ និង​ឃើញ​រូប​ខ្លួន​ឯង ​នៅ​ក្នុង​បទ​ចម្រៀង​ចឹង​ទេ។ ម្យ៉ាង​ទៀតឃើញ​មាន​ការ​​​គាំ​ទ្រ​ច្រើន​ពី​បងប្អូន​ គាត់​បាន​ឆាត​មក​ សរសើរ​ និង​លើក​ទឹក​ចិត្ត​សឹង​តែ​គ្រប់​ៗ​គ្នា​បង។ ខ្ញុំ​ខ្លួន​ឯង​ស្ដាប់​សារ​ចុះ​ឡើង​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទេ​បង អត់​ធុញ​សោះ (សើច)​"។   ​រូបភាព​ពី​ ហ្វេស​ប៊ុក ឈីន រតនៈ   ជាមួយ​គ្នា​នេះ​ អតីត​​បេក្ខភាព  ​Top4​ ក្នុង​កម្មវិធី The Voice Cambodia បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​ក្តី​ស្រមៃ​លើ​វិថី​សិល្បៈ​មួយ​​របស់​ក្មេង​ស្រី​ម្នាក់​កាល​នៅ​រៀន​វិទ្យាល័យ​ រហូត​បាន​ចេញ​ធ្វើ​ការ​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន រតនៈ ថា​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ​​បាន​ជំរុញ​ទឹក​ចិត្ត​នាង​សព្វ​បែប​យ៉ាង​រហូត​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​​​ The Voice Camboida ​ ដើម្បី​​ឈាន​ទៅ​ដល់​ការ​សម្រេច​ក្តី​ស្រមៃ​ក្លាយ​ជា​តារា​ចម្រៀង​។   ស្តាប់​ការ​បកស្រាយ​ពី​ ឈីន រតនៈ ក្នុង​វីដេអូ​​ខាង​ក្រោម៖     ឈីន រតនៈ បន្ថែម៖ "ដំបូង​ឡើយ​ គ្រាន់​តែ​ខាង​បង​ផលិត​កម្ម​ប្រាប់​ថា​ ខ្ញុំ​មាន​បទ​ចម្រៀង​មួយ​ច្រៀង​ខ្លួន​ឯង បង​អើយ​​ខ្ញុំ​សប្បាយ​ចង់​ហោះ​ហើយ​។ ពេល​ថត​បទ​នេះ ​ទោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ហត់​បន្តិច​មែន​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ ណាមួយ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ខុស​ច្រើន​ ព្រោះ​បងៗ​អ្នក​ដឹកនាំ ពួកគាត់​ហត់​ជាង​ខ្ញុំ​ទៀត"។​   តារា​ស្រី​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ បន្ត​ទៀត​ថា អះអាង​ថា​ គ្រប់​យ៉ាង​ដែល​នាង​បាន​មក​ដល់​ថ្ងៃ​នេះ​ ក៏​ដោយ​សារ​ The Voice Cambodia និង​ជា​ពិសេស​ អរគុណ​ទៅ​ដល់​គ្រូ​បង្វឹក​នាង​លោក ណុប បាយ៉ារិទ្ធ រួម​ទាំង​បណ្តា​អ្នក​​គាំ​ទ្រ​នាង​ផង៕   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-22 15:47:40
  • ព័ត៌មាន
​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodia​ រដូវកាល​ទី​២ ​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodi...
  • 2016-06-22 15:47:40
  • ព័ត៌មាន

ឈីន រតនៈ បាន​ក្លាយ​ជាបេក្ខនារី​ជុំចុងក្រោយ ​ The Voice Cambodia រដូវ​កាល​ទី២​ បន្ទាប់ពី​ប្រកួត​ប្រជែង​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​​។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា ពី​ដំបូង​ឡើយ ​នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ជីវិត​តស៊ូ​ជម្នះ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​​គ្រួសារ​ដោយ​សារ​តែ​ គ្រួសារ​ជួប​ការ​លំបាក ហើយ​កាន់​តែ​លំបាក​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​ដែល​ឪពុក ម្ដាយ​នាង​បាន​ចែក​ផ្លូវ​គ្នា។   តាម​ដាន​​​ប្រវត្តិ​សង្ខេប​​របស់​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី២​នេះ​ជាមួយ Sabay ​៖   ប្រវត្តិ​រូប​សង្ខេប៖   កញ្ញា ឈីន រតនៈ​ កើត​នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ មាន​ដើម​កំណើត​មកពី​ខេត្ត​​កំពង់ចាម មាន​បង​ប្អូន​ចំនួន ៣ នាក់។​ រតនៈ ជា​កូន​ពៅ សព្វ​ថ្ងៃ​ រស់​នៅ​ជាមួយ​អ្នក​ម្ដាយ​ និង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ដោយ​ពុំ​មាន​ការ​ឃុំ​គ្រង​ពី​លោក​ឪពុក​នោះ​ទេ ព្រោះ​ឪពុក​​របស់​ រតនៈ​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ម្ដាយ តាំង​ពី​នាង​នៅ​​កុមារ​ភាព​ម្ល៉េះ។       ​ប្រវត្តិ​ការ​សិក្សា៖   រតនៈ ​បាន​ចូល​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​បឹងប៉ាយ៉ាប តាំង​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៩ នាង​ក៏​សម្រេច​ចិត្ត​មិន​បន្ត​ការ​សិក្សាបន្ត​ទៀត ​ដោយ​ក្នុង​ហេតុផល​ថា គ្រួសារ​ជួប​ការ​​លំបាក​ ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​​ឲ្យ​នាង​បន្ត​ការ​សិក្សា​បាន​ ។   ប្រវត្តិ​ការងារ៖   បន្ទាប់​ពី​សម្រេច​ចិត្ត​ បោះបង់​​ការ​សិក្សា​កណ្ដាល​ទី​ រតនៈ បាន​ងាក​មក​ចាប់​​យក​ផ្នែក​ចម្រៀង​វិញ ដោយ​នាង​បាន​​ច្រៀង​តាម​ភោជនីយដ្ឋាន​ដើម្បី​រក​លុយ​ជួយ​ផ្គត់​ផ្គង់​គ្រួសារ ​ដែល​ជួប​ការ​ខ្វះ​ខាត។ សព្វ​ថ្ងៃ​ រតនៈ កំពុង​តែ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​បែប​យុវវ័យ​មួយ​នៅ​រាជធានី​ ភ្នំពេញ។    រូបភាព៖ Page The Voice Cambodia   មួល​ហេតុ​បណ្ដាល​ឲ្យ រតនៈ ចូល​រួម​ការ​ប្រឡង​កម្មវិធី​ The Voice Cambodia 2៖   អ្នក ​ម្ដាយ​ជា​អ្វីៗ​គ្រប់​យ៉ាង​​របស់​ រតនៈ នាង​ខិត​ខំ​តស៊ូ​គ្រប់​បែប​យ៉ាង​ គឺ​នាង​ចង់​បាន​តែ​ម្យ៉ាង​គត់​ គឺ​ឲ្យ​អ្នក​ម្ដាយ​មាន​ក្ដី​សុខ ព្រោះ​កញ្ញា​យល់​ថា អ្នក​ម្ដាយ​​លំបាក​មក​ច្រើន​ហើយ​។ ហើយ​ម៉្យាង​ទៀត​ ដោយ​សារ​មាន​ការ​ជំរុញ​ពី​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន​ផង ខ្លួន​ឯង​ផ្ទាល់​ ក៏​ចង់​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ផង ក៏​សម្រេច​ទៅ​ទិញ​ពាក្យ​ដាក់​ចូល​រួម​ប្រកួត​តែ​ម្ដង​។ ជា​លទ្ធផល នាង​បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​របស់​កម្មវិធី។ ​​​​​   រឿង​រ៉ាវ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត៖   កាល​ដែល​ទ្រាំ​តស៊ូ​រស់​នៅ​យ៉ាង​លំបាក​ជាមួយ​គ្រួសារ​ និង​ការ​តស៊ូ​គ្រប់​បែប​យ៉ាង​របស់​អ្នក​ម្ដាយ​​ដើម្បី​ចិញ្ចឹម​កូន​ទាំង​បី​រូប។   មុខ​ជំនួញ​ក្នុង​ក្ដី​សុបិន៖   ក្រៅ​ពី​អាជីព​ចម្រៀង រតនៈ មាន​ក្តី​សុបិន​ដ៏​ធំ​មួយ​ទៀត​ គឺ​បើក​​ហាង​កែ​សម្ផស្ស៕   អត្ថបទ៖ SAMEDY​​​

  • 2016-10-25 21:45:36
  • ព័ត៌មាន
អីយ៉ា! Peypey Dy លេងផ្តួល ឈីន រតនៈ​ ចឹង​ហ្មង

ថ្ងៃ​នេះ​ Sabay នឹង​នាំ​អារម្មណ៍​ទស្សនិកជន​មក​ទស្សនា​ការ​លេង​ល្បែង​កម្សាន្ត​ពីអតីតបេក្ខភាព The Voice​ ឈីន រតនៈ និង​តារា​ហ្វេសប៊ុក Peypey Dy​ អ្នក​ទាំង​ពីរនឹង​​រាប់​ឈ្មោះ​តារាសម្តែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ល្បែង​នេះ​គោល​បំណង​សំខាន់​ចង់​តេស្ត​សមត្ថភាព​នៃ​ការ​ចង​ចាំអ្នកទាំង​ពីរ​ ថា​​តើ​នរណាមាន​ភាព​រហ័ស​ជាង។     ​​រវាង​ ឈីន​ រតនៈ និង​​ Peypey Dy ​អ្នក​ណា​​មាន​ការ​ចងចាំ​ និង​រហ័ស​រហួន​ជាង ដូច្នេះ​ក្នុង​ឱកាស​​ខួប​កំណើត​ ទ្រី សក្កដា​កាល​ពី អាទិត្យ​មុន​ពួកគេ​បានជួប​ និង​​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​រក​អ្នក​ឈ្នះ​ចាញ់។ ដូច្នេះ​ចង់​ដឹង​ថា​នរណាឈ្នះ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា ​​

  • 2016-08-22 20:40:32
  • Road Safety
ឈីន រតនៈ ហូរ​ទឹក​ភ្នែកទាំង​មិន​ដឹង​ខ្លួន​​ បាន​ច្រៀង​​បទ​ខ្លួន​ឯង​​

ឈីន រតនៈ ប្រាប់​ថា​ ពេញ​មួយ​យប់​នាង​គេង​មើល​តែ​វីដេអូ​ Trailer បទ​ទើប​ចេញ​ថ្មី "អ្នកមិនអន់ទេ"​ រំភើប​លាយឡំ​ទឹក​ភ្នែក​ ដោយ​មិន​នឹក​ស្មាន​ថា ​រូប​នាង​អាច​មាន​​បទ​ចម្រៀង​ច្រៀង​​ រួម​ទាំង​មាន​រូបខ្លួន​ឯង​ក្នុង​វីដេអូ​បែប​ហ្នឹង​ទេ។   “យប់​មិញ​ ដល់​ឥលូវ​នៅ​តែ​គេង​ញញឹម​ ហើយ​ពេល​ខ្លះ​ហូរ​ទឺក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​ ព្រោះ​សប្បាយ​ចិត្ត​ពេក​ មិន​នឹក​ស្មាន​ថា​ ខ្លួន​ឯង​មាន​បទ​ចម្រៀង​ និង​ឃើញ​រូប​ខ្លួន​ឯង ​នៅ​ក្នុង​បទ​ចម្រៀង​ចឹង​ទេ។ ម្យ៉ាង​ទៀតឃើញ​មាន​ការ​​​គាំ​ទ្រ​ច្រើន​ពី​បងប្អូន​ គាត់​បាន​ឆាត​មក​ សរសើរ​ និង​លើក​ទឹក​ចិត្ត​សឹង​តែ​គ្រប់​ៗ​គ្នា​បង។ ខ្ញុំ​ខ្លួន​ឯង​ស្ដាប់​សារ​ចុះ​ឡើង​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទេ​បង អត់​ធុញ​សោះ (សើច)​"។   ​រូបភាព​ពី​ ហ្វេស​ប៊ុក ឈីន រតនៈ   ជាមួយ​គ្នា​នេះ​ អតីត​​បេក្ខភាព  ​Top4​ ក្នុង​កម្មវិធី The Voice Cambodia បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​ក្តី​ស្រមៃ​លើ​វិថី​សិល្បៈ​មួយ​​របស់​ក្មេង​ស្រី​ម្នាក់​កាល​នៅ​រៀន​វិទ្យាល័យ​ រហូត​បាន​ចេញ​ធ្វើ​ការ​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន រតនៈ ថា​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ​​បាន​ជំរុញ​ទឹក​ចិត្ត​នាង​សព្វ​បែប​យ៉ាង​រហូត​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​​​ The Voice Camboida ​ ដើម្បី​​ឈាន​ទៅ​ដល់​ការ​សម្រេច​ក្តី​ស្រមៃ​ក្លាយ​ជា​តារា​ចម្រៀង​។   ស្តាប់​ការ​បកស្រាយ​ពី​ ឈីន រតនៈ ក្នុង​វីដេអូ​​ខាង​ក្រោម៖     ឈីន រតនៈ បន្ថែម៖ "ដំបូង​ឡើយ​ គ្រាន់​តែ​ខាង​បង​ផលិត​កម្ម​ប្រាប់​ថា​ ខ្ញុំ​មាន​បទ​ចម្រៀង​មួយ​ច្រៀង​ខ្លួន​ឯង បង​អើយ​​ខ្ញុំ​សប្បាយ​ចង់​ហោះ​ហើយ​។ ពេល​ថត​បទ​នេះ ​ទោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ហត់​បន្តិច​មែន​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ ណាមួយ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ខុស​ច្រើន​ ព្រោះ​បងៗ​អ្នក​ដឹកនាំ ពួកគាត់​ហត់​ជាង​ខ្ញុំ​ទៀត"។​   តារា​ស្រី​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ បន្ត​ទៀត​ថា អះអាង​ថា​ គ្រប់​យ៉ាង​ដែល​នាង​បាន​មក​ដល់​ថ្ងៃ​នេះ​ ក៏​ដោយ​សារ​ The Voice Cambodia និង​ជា​ពិសេស​ អរគុណ​ទៅ​ដល់​គ្រូ​បង្វឹក​នាង​លោក ណុប បាយ៉ារិទ្ធ រួម​ទាំង​បណ្តា​អ្នក​​គាំ​ទ្រ​នាង​ផង៕   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-22 15:47:40
  • ព័ត៌មាន
​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodia​ រដូវកាល​ទី​២