• 2016-04-08 17:22:20
  • ជីវិតតារា
អតីត Freshie boy លេខ១ ថៃ នរៈពិទូ ​ចូល​រោងការ​ហើយ អតីត Freshie boy លេខ១ ថៃ នរៈពិទូ ​ចូល​រោងការ​ហើយ
  • 2016-04-08 17:22:20
  • ជីវិតតារា

អតីត Freshie boy ឆ្នាំ ២០០៦ លេខ១ លោក  ថៃ នរៈពិទូ បាន​ចូល​រោងការ​នៅ​ថ្ងៃ​នេះ​ហើយ នេះ​បើ​តាម​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ។     ​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​ម្ដាយ​របស់​អតីត​ Freshie Boy រូបនេះ ជា​អ្នក​​បង្ហោះ​ពី​រូបភាព​នៃ​កម្មវិធី​មង្គលការ​កូន​ច្បង​រូប​នេះ​ផ្ទាល់​តាំងពី​ ល្ងាច​ម្សិលមិញ​ម្ល៉េះ​ដោយ​បាន​សរសេរ​រៀបរាប់​ខ្លះ​ៗ​ក្នុង​ន័យ​ថា ថៃ នរៈពិទូ ពិតជា​ចូល​រោងការ​មែន។     បន្ថែម​ពី​នេះ បើ​តាម​សម្ដី​អ្នក​កំដរ និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​កូន​កំលោះ គឺ​លោក បញ្ញា ពិសិដ្ឋ បាន​ប្រាប់​មុន​នេះដល់ Sabay ថា "ពិទូ ពិតជា​បាន​រៀបការ​នៅ​ថ្ងៃ​នេះ​មែន ​ដោយ​ពេល​ល្ងាច​រៀបចំ​នៅ​គេហដ្ឋាន​ខាង​ស្រី និង​ព្រឹក​នេះ​នៅ​អាគារ​កោះពេជ្រ។” លោក​បាន​បន្ត​ទៀត​ថា​កម្មវិធី​ទាំងមូល​ គឺ​រៀបចំ​នៅ​កោះពេជ្រ​អាគារ L តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​ទទួល​ភ្ញៀវ​ល្ងាច​តែ​ម្ដង។   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ Facebook បញ្ញា ពិសិដ្ឋ

  • 2015-07-17 20:41:31
  • ព័ត៌មាន
ថៃ នរៈពិទូ មិន​ប្រាកដ​ថា ​វិល​ចូល​សិល្បៈ​វិញ​ទេ ថៃ នរៈពិទូ មិន​ប្រាកដ​ថា ​វិល​ចូល​សិល្បៈ​វិញ​ទេ
  • 2015-07-17 20:41:31
  • ព័ត៌មាន

អតីត Freshie Boy លេខ ១ ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ ដែល​បាន​បាត់​មុខ​ពី​សិល្បៈ​ ​កាលពី​ប្រមាណ​ជា ​ពីរ បី​ឆ្នាំ​មុន ហើយ​សូម្បី​តែ​កម្មវិធី​អ្នក​រួម​អាជីព​ក៏​កម្រ​បាន​ឃើញ​គេ​បង្ហាញ​វត្តមាន​ដែរ។ ថ្ងៃនេះ ពិទូ បាន​ចេញ​មុខ និង​ បាន​និយាយ​ប្រាប់ Sabay ឲ្យ​ដឹង​ថា "ការ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​ជាប់​រវល់​នឹង​ការ​សិក្សា ហើយ​ថ្មី​ៗ​នេះ​ទើប​នឹង​​បញ្ចប់វា។     តាម​ពិត​ការ​សិក្សា​នេះ​ត្រូវ​ចប់​តាំងពី​ឆ្នាំ​មុន​ម្ល៉េះ តែ​ព្រោះ​ជាប់​រវល់​សិល្បៈ​ទើប​ពន្យារ​រហូត​មក​ដល់​ពេល​នេះ"។ បុរស​មុខ​ស្រស់​រូប​នេះ​បាន​បន្ត​ថា៖ "ខ្ញុំ​រៀន​ផ្នែក​គ្រប់គ្រង ហើយ​កំពុង​តែ​ស្វែង​រក​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​នេះ​ដែរ។ ចំណែក​ការងារ​សិល្បៈ​វិញ​ខ្ញុំ​មិន​ប្រាកដ​ថា​គួរ​ចូល​ប្រឡូក​ឡើង​វិញ ឬ​អត់​ទេ តែ​បើ​ទោះ​ជា​ចូល​វិញ​ក៏​មិន​ផុលផុស​ដូច​លើក​មុន​ដែរ”។   ចំពោះ​មូលហេតុ​វិញ​ត្រូវ​បាន Freshie Boy ខាងលើ​ប្រាប់​ថា ចង់​ចាប់​ជំនាញ​ឲ្យ​ត្រូវ​នឹង​ការ​សិក្សា​ផ្នែក​គ្រប់គ្រង។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​មួយ​រយៈ​ដែល​គ្មាន​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​មាន​ខាង​ផលិតកម្ម​នៅ​តែ​ទាក់ទង​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពិទូ បន្ថែម។     ថៃ នរៈពិទូ គឺជា​កូនប្រុស​ច្បង​របស់​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស និង ​ឯកឧត្ដម ថែ នរៈសត្យា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ គឺ​ជា​ឪពុក​របស់ពិទូ ហើយ​ពិទូ ​មាន​ប្អូន​ស្រី​ពៅ ថៃ នារីសុជាតា ក៏​ជា​អតីត Freshies Girl លេខ​២ ឆ្នាំ​២០១០  ដូចគ្នា​ដែរ។ លោក​បាន​ប្រឡូក​សិល្បៈ​ពេញ​មុខ​បន្ទាប់​ពី​ប្រឡង់​ជាប់ Freshie Boy លេខ ១ កាលពី​ឆ្នាំ ២០០៦៕         អត្ថបទ៖ទ្រី រ៉ាវី

  • 2015-07-15 22:19:30
  • Road Safety
កវី​ល្បី​ឈ្មោះ ងិន ម៉ានីយ៉ា ម្ដាយ ថៃ នរៈ​ពិទូ ធ្វើ​ខួបកំណើត​អម​ដោយ​ទឹក​ភ្នែក កវី​ល្បី​ឈ្មោះ ងិន ម៉ានីយ៉ា ម្ដាយ ថៃ នរៈ​ពិទូ ធ្វើ​ខួបកំណើត​អម​ដោយ​ទឹក...
  • 2015-07-15 22:19:30
  • Road Safety

អ្នក​ស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស និង ​ជា​ម្ដាយ Freshie Boy លេខ ១ ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ បាន​ធ្វើ​ខួប​កំណើត​គម្រប់ ៥៤ ឆ្នាំ យ៉ាង​ឧឡារិក​ កាល​ពី​យប់មិញ។     អ្វី​ដែល​រឹតតែ​ពិសេស​ក្នុង​កម្មវិធី​នោះ គឺ​អ្នកស្រី​បាន​ហូរ​ទឹកភ្នែក​ទៅវិញ​ព្រោះ​កូនស្រី ថៃ នារីសុជាតា អតីត Freshies Girl លេខ​២ ឆ្នាំ​២០១០ បាន​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​កម្មវិធី​ទាំងមូល ដែល​ដំបូង​នាង​ គឺ​រស់នៅ​ប្រទេស​ថៃ និង ​ប្រាប់​ថា​មិន​បាន​មក​ចូលរួម​ទេ។ តែ​ពេល​កម្មវិធី​ចាប់ផ្ដើម​នាង​បាន​បង្ហាញ​ខ្លួន ហើយ​ធ្វើឲ្យ​គ្រួសារ​បាន​ជួបជុំ​គ្នា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​វត្តមាន​តារា​ល្បី​ៗ ចូលរួម​យ៉ាង​ច្រើន​កុះករ​ទៀត​ផង៕                 អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-08 17:22:20
  • ជីវិតតារា
អតីត Freshie boy លេខ១ ថៃ នរៈពិទូ ​ចូល​រោងការ​ហើយ

អតីត Freshie boy ឆ្នាំ ២០០៦ លេខ១ លោក  ថៃ នរៈពិទូ បាន​ចូល​រោងការ​នៅ​ថ្ងៃ​នេះ​ហើយ នេះ​បើ​តាម​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ។     ​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​ម្ដាយ​របស់​អតីត​ Freshie Boy រូបនេះ ជា​អ្នក​​បង្ហោះ​ពី​រូបភាព​នៃ​កម្មវិធី​មង្គលការ​កូន​ច្បង​រូប​នេះ​ផ្ទាល់​តាំងពី​ ល្ងាច​ម្សិលមិញ​ម្ល៉េះ​ដោយ​បាន​សរសេរ​រៀបរាប់​ខ្លះ​ៗ​ក្នុង​ន័យ​ថា ថៃ នរៈពិទូ ពិតជា​ចូល​រោងការ​មែន។     បន្ថែម​ពី​នេះ បើ​តាម​សម្ដី​អ្នក​កំដរ និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​កូន​កំលោះ គឺ​លោក បញ្ញា ពិសិដ្ឋ បាន​ប្រាប់​មុន​នេះដល់ Sabay ថា "ពិទូ ពិតជា​បាន​រៀបការ​នៅ​ថ្ងៃ​នេះ​មែន ​ដោយ​ពេល​ល្ងាច​រៀបចំ​នៅ​គេហដ្ឋាន​ខាង​ស្រី និង​ព្រឹក​នេះ​នៅ​អាគារ​កោះពេជ្រ។” លោក​បាន​បន្ត​ទៀត​ថា​កម្មវិធី​ទាំងមូល​ គឺ​រៀបចំ​នៅ​កោះពេជ្រ​អាគារ L តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​ទទួល​ភ្ញៀវ​ល្ងាច​តែ​ម្ដង។   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ Facebook បញ្ញា ពិសិដ្ឋ

  • 2015-07-17 20:41:31
  • ព័ត៌មាន
ថៃ នរៈពិទូ មិន​ប្រាកដ​ថា ​វិល​ចូល​សិល្បៈ​វិញ​ទេ

អតីត Freshie Boy លេខ ១ ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ ដែល​បាន​បាត់​មុខ​ពី​សិល្បៈ​ ​កាលពី​ប្រមាណ​ជា ​ពីរ បី​ឆ្នាំ​មុន ហើយ​សូម្បី​តែ​កម្មវិធី​អ្នក​រួម​អាជីព​ក៏​កម្រ​បាន​ឃើញ​គេ​បង្ហាញ​វត្តមាន​ដែរ។ ថ្ងៃនេះ ពិទូ បាន​ចេញ​មុខ និង​ បាន​និយាយ​ប្រាប់ Sabay ឲ្យ​ដឹង​ថា "ការ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​ជាប់​រវល់​នឹង​ការ​សិក្សា ហើយ​ថ្មី​ៗ​នេះ​ទើប​នឹង​​បញ្ចប់វា។     តាម​ពិត​ការ​សិក្សា​នេះ​ត្រូវ​ចប់​តាំងពី​ឆ្នាំ​មុន​ម្ល៉េះ តែ​ព្រោះ​ជាប់​រវល់​សិល្បៈ​ទើប​ពន្យារ​រហូត​មក​ដល់​ពេល​នេះ"។ បុរស​មុខ​ស្រស់​រូប​នេះ​បាន​បន្ត​ថា៖ "ខ្ញុំ​រៀន​ផ្នែក​គ្រប់គ្រង ហើយ​កំពុង​តែ​ស្វែង​រក​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​នេះ​ដែរ។ ចំណែក​ការងារ​សិល្បៈ​វិញ​ខ្ញុំ​មិន​ប្រាកដ​ថា​គួរ​ចូល​ប្រឡូក​ឡើង​វិញ ឬ​អត់​ទេ តែ​បើ​ទោះ​ជា​ចូល​វិញ​ក៏​មិន​ផុលផុស​ដូច​លើក​មុន​ដែរ”។   ចំពោះ​មូលហេតុ​វិញ​ត្រូវ​បាន Freshie Boy ខាងលើ​ប្រាប់​ថា ចង់​ចាប់​ជំនាញ​ឲ្យ​ត្រូវ​នឹង​ការ​សិក្សា​ផ្នែក​គ្រប់គ្រង។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​មួយ​រយៈ​ដែល​គ្មាន​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​មាន​ខាង​ផលិតកម្ម​នៅ​តែ​ទាក់ទង​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពិទូ បន្ថែម។     ថៃ នរៈពិទូ គឺជា​កូនប្រុស​ច្បង​របស់​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស និង ​ឯកឧត្ដម ថែ នរៈសត្យា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ គឺ​ជា​ឪពុក​របស់ពិទូ ហើយ​ពិទូ ​មាន​ប្អូន​ស្រី​ពៅ ថៃ នារីសុជាតា ក៏​ជា​អតីត Freshies Girl លេខ​២ ឆ្នាំ​២០១០  ដូចគ្នា​ដែរ។ លោក​បាន​ប្រឡូក​សិល្បៈ​ពេញ​មុខ​បន្ទាប់​ពី​ប្រឡង់​ជាប់ Freshie Boy លេខ ១ កាលពី​ឆ្នាំ ២០០៦៕         អត្ថបទ៖ទ្រី រ៉ាវី

  • 2015-07-15 22:19:30
  • Road Safety
កវី​ល្បី​ឈ្មោះ ងិន ម៉ានីយ៉ា ម្ដាយ ថៃ នរៈ​ពិទូ ធ្វើ​ខួបកំណើត​អម​ដោយ​ទឹក​ភ្នែក

អត្ថបទថ្មី